ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ បានចាប់ផ្ដើមកាត់ទោសបុរសជនជាតិអង់គ្លេសម្នាក់ ដែលលួចចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ក្រោយពីជននេះ ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មមួយនៅប្រទេសថៃ ។ ជនជាប់ចោទឈ្មោះ TOBY JAMIE NELHAMS ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិអង់គ្លេស មុខរបរជាប្រធានក្រុមហ៊ុន Springtide International Co. មានអាស័យដ្ឋាននៅក្រុងព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប។
លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទលួចចូលមកស្នាក់នៅប្រទេសកម្ពុជា និងធ្វើការងារដោយខុសច្បាប់ ដោយគ្មានសៀវភៅការងារ ប្រើប្រាស់ឯកសារដែលមានឈ្មោះផ្សេងពីឈ្មោះរបស់ខ្លួន និងឆបោក។ លោក Toby jamenelhams ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្នុងសវនាការនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ជនជាប់ចោទបានសារភាពថា ខ្លួនបានចូលមកប្រទេសកម្ពុជា ក្នុងអំលុងឆ្នាំ២០១៥ ហើយបានទិញផលិតផលពីក្រុមហ៊ុនស្ព៊ីងថាយ យកទៅលក់នៅបរទេសវិញ។ ចំពោះលិខិតឆ្លងដែនដែលខ្លួនគេប្រើប្រាស់ គឺបានបាត់នៅក្នុងពេលធ្វើដំណើរពីព្រលានយន្តហោះមកលំនៅស្ថានរបស់គាត់។
សូមជម្រាបថា សមត្ថកិច្ចនាយកដ្ឋាននគរបាលស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០១៧ បានបញ្ជូនបុរសជនជាតិអង់គ្លេស ឈ្មោះ Toby jame nelhams ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការលួចចូលមកស្នាក់នៅកម្ពុជាខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានសៀវភៅការងារ និងសង្ស័យជាប់ជាមេគំនិតនៅពីក្រោយឃាតកម្ម សម្លាប់ជនជាតិអៀកឡង់ម្នាក់នៅប្រទេសថៃ។ ជនសង្ស័យរូបនោះឈ្មោះ TOBY JAMIE NELHAMS ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិអង់គ្លេស មុខរបរជាប្រធានក្រុមហ៊ុន Springtide International Co. មានអាស័យដ្ឋាននៅក្រុងព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប ។
ប្រភពព័ត៌មានត្រូវបានគេបង្ហើបឲ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅមុខហាងកាហ្វេមួយក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៥ កម្ភៈ ២០១៧ ដើម្បីនាំទៅសាកសួរពាក់ព័ន្ធចូលមកស្នាក់នៅកម្ពុជាខុសច្បាប់។ បន្ទាប់ពីសាកសួរដំណើររឿងចូលមកស្នាក់ប្រទេសកម្ពុជា ដោយគ្មានច្បាប់ទម្លាប់នោះ សមត្ថកិច្ចនគរបាលនាយដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានដីកាឲ្យស្វែងរកចាប់ខ្លួនឈ្មោះ TOBY JAMIE NELHAMS នេះ ពាក់ពន្ធករណីឃាតកម្មទៅលើជនជាតិអៀកឡង់ម្នាក់ ឈ្មោះ TONY KENWAY ភេទប្រុស អាយុ៣៩ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី២៤ មករា ២០១៧ នៅទីក្រុងផាតាយ៉ា ប្រទេសថៃ។
ប្រភពព័ត៌មានបន្តថា ជនសង្ស័យជនជាតិអង់គ្លេស ដែលសង្ស័យថា បានជាប់សង្ស័យជាមេគំនិតសម្លាប់ជនជាតិអៀកឡង់ មូលហេតុខឹងជនជាតិអៀកឡង់ជំពាក់ប្រាក់ចំនួន ៨លាន ៥សែនបាត ក្នុងមុខជំនួញរកស៊ីដាក់ហ៊ុនជាមួយគ្នានៅប្រទេសថៃនោះ។ ក្រោយពេលសម្លាប់ជនជាតិអៀរឡង់រួចហើយ ជនជាតិអង់គ្លេសរូបនេះ បានរត់គេចខ្លួនលួចចូលមកស្នាក់នៅប្រទេសកម្ពុជា និងបានប្រកបមុខរបររកស៊ីបើកក្រុមហ៊ុនដូចរៀបរាប់ខាងលើ ដោយបានពឹងពាក់មន្ត្រីយោធាម្នាក់នៅក្រុងព្រះសីហនុ ឲ្យជួយរត់ការ រួមទាំងអាជ្ញាប័ណ្ណបើកធ្វើក្រុមហ៊ុនទៅក្រសួងពាណិជ្ជកម្មផង។
នៅពេលសមត្ថកិច្ចទទួលបានដីកាឲ្យចាប់ខ្លួន របស់តុលាការប្រទេសថៃនោះ ទើបបានសមត្ថកិច្ចនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ សុំការសម្រេចឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន ពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការអង្កេតបឋម សម្រាប់កសាងសំណុំរឿងបញ្ជូនទៅតុលការ ។
ដូច្នេះសវនាការនាថ្ងៃទី២៩ សីហា ឆ្នាំ២០១៧នេះ តុលាការកម្ពុជាពិនិត្យ និងសម្រេចតែលើការលួចចូលមកស្នាក់នៅប្រទេសកម្ពុជា ដោយខុសច្បាប់ប៉ុណ្ណោះ៕ អត្ថបទ: ទេព វណ្ណះ