រសជាប្តីយកកាំបិតកាប់ប្រពន្ធបណ្តាលអោយរបួសធ្ងន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រសជាប្តីយកកាំបិតកាប់ប្រពន្ធបណ្តាលអោយរបួសធ្ងន់

30/08/2017
កំពង់ចាម ៖ បុរសជា​ប្តីម្នាក់​ត្រូវ​សមត្ថចាប់ខ្លួន បន្ទាប់ពី​ប្រើហិង្សា​ក្នុង​គ្រួសារ ដោយបាន​យក​កាំបិតកាប់ប្រពន្ធបណ្ដាលឱ្យរបួសធ្ងន់ ​ធ្វើឱ្យមានការ​ភ្ញាក់ផ្អើល នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦ ​និង​ ៤០​នាទី នៅ​ភូមិសហ​គ្រាន់ ឃុំចំការអណ្តូង ស្រុកចំកា​លើ ខេត្តកំពង់ចាម​។

​លោក ខេង ស្រេង អធិការនគរបាលស្រុកចំការលើ បានឱ្យដឹងថា ក្រោយពី​កើតហេតុ កម្លាំងសមត្ថកិច្ចបាន​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ​សហ​គ្រាន់ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ឹម រឹម ភេទ​ប្រុស អាយុ៤៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​-​ឃុំកើតហេតុខាងលើ ដែល​បាន​យក​កាំបិត​កា​ចែត កាប់​ទៅលើ​ប្រពន្ធ​របស់ខ្លួនឈ្មោះ ឈិ​ត ចាន់ធូ អាយុ​៤៨​ឆ្នាំ​ ជនជាតិខ្មែរ បណ្តាលឱ្យ​រងរបួស​កញ្ចឹងកផ្នែក​ខាងឆ្វេង​មួយ​កន្លែង។

​លោកអធិការ​បាន​បញ្ជាក់ថា​ នៅ​ថ្ងៃកើតហេតុ បុរសជា​ប្តីបាន​ទៅចៀរ​ជ័រ ពេល​ត្រឡប់​មកវិញបានសួររក​បាយ​ហូប តែ​ប្រពន្ធ​កំពុងតែ​លេង​បៀមិនបាន​គិត​គូរពី​រឿង​បាយទឹក​សោះ ក៏ឈ្លោះប្រកែក​គ្នា ​ហើយ​បុរស​ជា​ប្តី​ខឹង​បាន​យក​កាំបិត​កាប់​លើ​ប្រពន្ធជា​ជនរងគ្រោះ​តែម្តង​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ចបាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នាំមក​អធិការដ្ឋាន​នគរបាលស្រុក​ចំការលើ ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕ អត្ថបទ: ទេព វណ្ណះ