ចាប់ឃាត់បុរសម្នាក់ពីបទឆបោកនិងសេចក្តីទុក្ខចិត្ត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចាប់ឃាត់បុរសម្នាក់ពីបទឆបោកនិងសេចក្តីទុក្ខចិត្ត

30/08/2017
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ខ្ចី​ម៉ូតូ​១​គ្រឿង​ពី​បុរស​ម្នាក់​ទៀត​ជិះ ដោយ​ប្រាប់​ថា តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​នឹង​យក​ឲ្យ​វិញ​ហើយ ខណៈនោះ​ម្ចាស់​មិន​ចង់​ឲ្យ​ទេ​ខ្ចី​ទេ ដោយសារ​មិនសូវ​ទុកចិត្ត​ជន​នោះ​ដែរ ព្រោះ​ឥឡូវ​មាន​សកម្មភាព​ឆបោក​កើតឡើង​ច្រើន ប៉ុន្តែ​ដោយ​មានការ​ធានា​ពី​បុរស​ម្នាក់​ទៀត​ដែល​ជា​មេជាង​របស់​ខ្លួន ទើប​ពេល​នោះ​ម្ចាស់​ម៉ូតូ​យល់ព្រម​ឲ្យ​បុរស​នោះ​ខ្ចី​ជិះ ហើយ​ក៏​ទៅ​បាត់​រហូត​តែ​ម្ដង​។​ក្រោយមក​ជន​រង​គ្រោះ​បាន​តាម​រក​គ្រប់កន្លែង តែ​សូ​ម្បី​តែ​ស្រមោល និង​ដំណឹង​ពី​ជនសង្ស័យ​ក៏​រក​មិនឃើញ​សោះឡើយ ហើយ​ជន​រង​គ្រោះ​បាន​ត្រឹមតែ​ប្ដឹង​នគរបាល​តែ​ប៉ុណ្ណោះ​។

លុះ​រយៈពេល​ជិត​១​ឆ្នាំ​ក្រោយមក​គឺ​នៅ​វេលា​ម៉ោង​៣ និង​២០​នាទី រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​ប្រទះ​ឃើញ​ជន​នេះ​កំពុង​ស្ថិត​នៅ​តាម​ផ្លុ​វ​បេតុង ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​បាន​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​។ ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ចាន់ ផានិត អាយុ​២៧​ឆ្នាំ មុខរបរ​ជា​អ្នក​ហៅ​ម៉ូយ​ដាក់​ខារ៉ាអូខេ​នៅ​តាម​ផ្លូវ​លេខ​២០០៤ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ឫស្សី ឃុំ​មោងឫស្សី ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ឆែម អយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ម៉ូតូ​ដែល​បាត់​នោះ ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡេ​ត ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​។ ចំណែក​អ្នក​ធានា​ឈ្មោះ អុ​ន ថា​នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​មេជាង​ដែក​។ បុរស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ខ្ចី​ម៉ូតូ​ប្អូនប្រុស​បង្កើត​របស់​ខ្លួន ជិះ​ទៅ​កាន់​ផ្សារ​ដើម​គរ ហើយ​ពេល​ទៅ​ដល់​ត្រូវ​បាន​បុរស​ជា​មេជាង​ឈ្មោះ អ៊ុ​ន ថា​នី ពឹងពាក់​ឲ្យ​ជូន​ទៅ​យក​លុយ​ពី​ឈ្មោះ ចាន់ ផានិត នៅ​ផ្លូវជាតិ​លេខ​៤ ម្តុំ​ស្តុ​ប​កែង​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​។ ពេល​នោះ​ដោយសារ​តែ​មេជាង​ពឹង​ហើយ​ខ្លួន​ក៏​បាន​ជូន​ទៅ​ហើយ ពេល​ទៅ​ដល់​ស្រាប់តែ​ឈ្មោះ ចាន់ ផានិត បាន​ខ្ចី​ម៉ូតូ​ជិះ​ដោយ​ប្រាប់​ថា ទៅ​ផ្ទះ​ប្អូន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​។ ពេល​នោះ​ខ្លួន​មិន​ចង់​ឲ្យ​ទេ ដោយសារ​មិនសូវ​ទុកចិត្ត​ជន​នោះ​ដែរ ម្យ៉ាងទៀត ឥឡូវនេះ​កើត​មាន​សកម្មភាព​ឆបោក​ច្រើន​ណាស់ ប៉ុន្តែ​ពេល​នោះ​បុរស​ដែល​ជា​មេជាង​បាន​ធានា​ខុស​ត្រូវ​និង​បង្ខំ​ឲ្យ​ម៉ូតូ​ទៅ​ជនសង្ស័យ​ខ្ចី ទើប​ខ្លួន​យល់ព្រម​ហើយ​ក៏​ស្រាប់តែ​ជន​នោះ​ជិះ​ម៉ូត​បាត់​រហូត​តែ​ម្ដង​។

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ខ្លួន​បាន​តាម​រក​គ្រប់កន្លែង តែ​រក​មិនឃើញ​ឡើយ បន្ទាប់​មក​ខ្លួន​បាន​ទៅ​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​។ លុះ​រយៈពេល​ជិត​១​ឆ្នាំ​ក្រោយមក​គឺ​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ បាន​ប្រទះ​ឃើញ​ជន​នេះ​កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​បាន​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕ អត្ថបទ: ទេព វណ្ណះ