ចាប់បានអ្នកជួញដូរសារធាតុញៀននៅស្រុកស្អាង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចាប់បានអ្នកជួញដូរសារធាតុញៀននៅស្រុកស្អាង

29/08/2017
( ខេត្តកណ្ដាល ) . ស្រុកស្អាង ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
-កើតហេតុ . នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៦.១៣នាទី នៅ ចំណុច វត្តគិរីស្រះស្រង់ ហៅវត្តធនមន្តស្ថិត ភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ជនសង្ស័យ . ចំនួន ០១នាក់ (ឃាត់ខ្លួន)ឈ្មោះ ប៉ែត វ៉ា់ន់នី ហៅ សង់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជួញដូរគ្រឿងញៀន ទីលំនៅបច្ចុប្បន្ន ភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន . ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១៣កញ្ចប់តូច - ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាក ណូគា (ព៌ណខ្មៅ ចំនួន ០១ និង ព៌ណផ្កាឈូកលាយខ្មៅ ចំនួន ០១) ។

មូលហេតុ . នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៧ វេលាម៉ោង ១៦.១៣ នាទី ក្រោយពេលទទួលបានព៌តមានពីប្រជាពលរដ្ឋល្អថា មាន អំពើជួញដូរគ្រឿងញៀននៅចំណុចវត្តគិរីស្រះស្រង់ ហៅវត្តធនមន្ត ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយ បានទៅដល់កន្លែងកើតហេតុ ជួបប្រទះជនសង្ស័យខាងលើ ហើយធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១៣ កញ្ចប់តូចនៅនឹងខ្លួនជនសង្ស័យ រួចឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការ ដ្ឋានននគរបាលស្រុកស្អាងដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ប៉ែត វ៉ា់ន់នី ហៅ សង់ បានសារភាពថា ខ្លួនបានទៅទិញគ្រឿងញៀនប្រភេទម៉ាទឹកកកតម្លៃ ២៥០,០០០៛ (ម្ភៃប្រាំម៉ឺនរៀលគត់) បានចំនួន ១៥ កញ្ចប់តូច ក្នុងមួយកញ្ចប់តម្លៃ ២០,០០០៛(ពីរម៉ឺនរៀលគត់) ហើយយកមកលក់បន្តក្នុងមួយកញ្ចប់ តម្លៃ ២៥,០០០៛(ពីរម៉ឺនប្រាំពាន់រៀល) ទៅ ៣០,០០០៛(បីម៉ឺនរៀលគត់) ។ឈ្មោះ ប៉ែត វ៉ាន់នី បានសារភាព ទៀតថា ខ្លួនធ្លាប់លក់គ្រឿងញៀនរយៈពេលកន្លះខែរួចមកហើយ ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវិធី ៕ អត្ថបទ: ទេព វណ្ណះ