ឃាត់បុរសម្នាក់រួមជាមួយសារធាតុញៀន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាត់បុរសម្នាក់រួមជាមួយសារធាតុញៀន

29/08/2017
( ខេត្តកណ្ដាល ) . ស្រុកស្អាង ករណី រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់)
-កើតហេតុនៅ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង ១៨.០០ នាទី ។នៅចំណុចភូមិ ព្រែករាំង ឃុំ ទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យ . ចំនួន ០១នាក់ (ឃាត់ខ្លួន)
ឈ្មោះ អេត ចៀន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែករាំង ឃុំ ទឹកវិល ស្រុក ស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យក . ម្សៅក្រាមពណ៍សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០២ កញ្ចប់តូច . ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាក KA-Mobile ពណ៌ ផ្កាឈូកលាយខ្មៅ ។

មូលហេតុ . នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង ១៨.០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលទឹកវិល បានល្បាតក្នុងភូមិសាស្រ្ត ដល់ចំណុចកើតហេតុ បានប្រទះឃើញជនសង្ស័យឈ្មោះ អេត ចៀន ដោយមានការសង្ស័យ ក៏បានធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០២កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង មកប៉ុស្តិ៍រដ្ឋបាលទឹកវិល ដើម្បីសាកសួរ ។

នៅចំពោះមុខសម្ថកិច្ច ឈ្មោះ អេត ចៀន បានសារភាពថា ខ្លួនទិញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០២កញ្ចប់តូច តម្លៃ ៤៥០០០៛ (បួនមុឺនប្រាំពាន់រៀល) បន្ទាប់មកបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីអនុវត្តតាមនីតិវិធី ៕ អត្ថបទ: ទេព វណ្ណះ