កុមារ​រស់នៅ​អតីត​កន្លែង​ចាក់​សំរាម​ស្ទឹងមានជ័យ​ ទទួល​បាន​ចំណេះដឹង​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កុមារ​រស់នៅ​អតីត​កន្លែង​ចាក់​សំរាម​ស្ទឹងមានជ័យ​ ទទួល​បាន​ចំណេះដឹង​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ

23/08/2017
ភ្នំពេញ៖ កុមាររើសសំរាមនៅអតីតកន្លែងចាក់សំរាមស្ទឹងមានជ័យ និងកុមារៗដែលនៅជុំវិញតំបន់ចាក់សំរាមនោះ បានទទួលឱកាសសិក្សាពីក្រុមហ៊ុនលំដាប់អន្តរជាតិ ជាមួយចំណេះដឹងផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុនMicrosoft តាមរយៈមូលនិធិកុមារកម្ពុជា ដែលបានសាងសង់អគារមជ្ឈមណ្ឌលសិក្សាដ៏ធំមួយនៅរាជធានីភ្នំពេញ។

លោកស្កុតនីសិន (Scott Neeson) ស្ថាបនិក និងជានាយកប្រតិបត្តិ នៃមូលនិធិកុមារកម្ពុជាបានអោយដឹងក្នុងឱកាសអបអរសាទរភាពជាដៃគូ នៃកម្មវិធីYouth Spark រវាងក្រុមមនុស្សធម៌មកពីក្រុមហ៊ុនMicrosoft និងមូលនិធិកុមារកម្ពុជាហៅកាត់CCFនាព្រឹកថ្ងៃទី២២ សីហានេះថា សាលាបឋមសិក្សានីសិនគ្រីប ជាកន្លែងរៀបចំកម្មវិធីនិងជាមជ្ឈមណ្ឌលផ្តល់ការអប់រំដ៏សំខាន់របស់អង្គការមូលនិធិកម្ពុជា ដែលបានបើកដំណើរការនៅក្នុងខែកុម្ភៈឆ្នាំ២០១៧។ មជ្ឈមណ្ឌលនេះកសាងឡើងឋិតនៅចម្ងាយត្រឹមតែ៣០០ម៉ែត្រប៉ុណ្ណោះ ពីអតីតកន្លែងចាក់សម្រាម ស្ទឹងមានជ័យ ដែលគេស្គាល់ជាទូទៅ ហើយសាលាបឋមសិក្សានីសិនគ្រីបផ្តល់ឱកាសអប់រំប្រកបដោយស្តង់ដារខ្ពស់ដល់កុមារក្រីក្របំផុតមួយចំនួន ក្នុងចំណោមកុមារក្រីក្រីបំផុត ទាំងឡាយនៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាល Hour of Code នឹងផ្តោតលើការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាថ្មី។

អ្នកស្រីក្រាម សុខចាន់នីន ប្រធានគ្រប់គ្រងកម្មវិធីអប់រំ បានលើកឡើងថា CCF បានបង្កើតភាពជាដៃគូឆ្នាំដំបូងនៃគម្រោង YouthSpark ដោយផ្តោតជាសំខាន់លើការទទួលបានចំណេះដឹងផ្នែកឌីជីថលរបស់សិស្ស និងឱកាសសិក្សាវិទ្យាសាស្ត្រកុំព្យូទ័រ។ ឆ្នាំ២០១៨នេះ កម្មវិធីនេះនឹងបន្តផ្តល់ជូនដល់សិស្សទាំងអស់ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម លើការអភិវឌ្ឍសមត្ថភាព សម្រាប់គ្រូបង្រៀន តាមរយៈជំនួយឥតសំណងពីMicrosoft ហើយកម្មវិធីសិក្សានេះកំពុងត្រូវបានបកប្រែជាភាសាខ្មែរដើម្បីចែកចាយដល់សាលារៀន និងអង្គការផ្សេងទៀតប្រើប្រាស់។

សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សា នីសិនគ្រីប ចំនួន៣រូបបាននិយាយស្រដៀងគ្នាថា រូបគាត់កំពុងសិក្សានៅទីនេះ មិនតម្រូវឲ្យបង់ថវិកានោះទេ ហើយរៀនពីថ្ងៃពីច័ន្ទ រហូតដល់ថ្ងៃសៅរ៍។ភាគច្រើននៃសិស្សកំពុងសិក្សានៅទីនេះ គឺជាកូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាទីបំផុត។

ដោយឡែកលោកស្រី ម៉ារីចា រ៉ាលីក (MarijaRalic ) គ្រប់គ្រងក្រុមមនុស្សធម៌របស់ក្រុមហ៊ុនMicrosoft បានឱ្យដឹងថាMicrosoft មានបេសកកម្មផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់រូបនិងគ្រប់អង្គការទាំងអស់នៅលើភពផែនដី ដើម្បីសម្រេចសមិទ្ធិផលឱ្យបានកាន់តែច្រើនថែមទៀត។ បច្ចុប្បន្ននេះក្រុមហ៊ុន Microsoft បានធ្វើការជាមួយអង្គការដៃគូមិនរកប្រាក់ចំណេញ ដើម្បីធ្វើឱ្យយុវជនគ្រប់រូបនៅទូទាំងពិភពលោកអាចមានលទ្ធភាពប្រើប្រាស់ជំនាញឌីជីថលបាន ។

លោកស្រីបានបញ្ជាក់ថា សិស្សដែលបញ្ចប់កម្មវិធីសិក្សានេះនឹងទទួលបានការយល់ដឹងអំពីគោលគំនិត និងជំនាញកុំព្យូទ័រជាមូលដ្ឋាន។ បុគ្គលិក Microsoft នឹងធ្វើការស្ម័គ្រចិត្តនៅក្នុងប្រទេសកម្ពុជាដើម្បីសម្របសម្រួល និងរៀបចំវគ្គបណ្ដុះបណ្ដាលសមត្ថភាពសម្រាប់បុគ្គលិក និងសិស្សានុសិស្សអង្គការមូលនិធិកម្ពុជាផងដែរ ៕ប្រភព ៖ BayonTV