ដំណើរការ​​​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​រយៈពេល​ពីរ​ថ្ងៃ ​បាន​បញ្ចប់ដោយ​រលូន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដំណើរការ​​​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​រយៈពេល​ពីរ​ថ្ងៃ ​បាន​បញ្ចប់ដោយ​រលូន

23/08/2017
ភ្នំពេញ៖ ដំណើរការ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១–២២ ខែសីហា ឆ្នាំ២០១៧ មានបេក្ខជនបានចុះឈ្មោះប្រឡង សរុបចំនួន ១០១ ៤១០ នាក់ ស្រី ៥០ ០៤៩ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៧៨ មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ១០៨ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៧០ មណ្ឌល ត្រូវជា ៤០៩៣បន្ទប់ ទូទាំងប្រទេស។

ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុបចំនួន ១.៦៤៧ នាក់ ស្រី ៥៨៤ នាក់ ត្រូវជា ១,៦២ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។ បេក្ខជនប្រព្រឹត្តកំហុសឆ្គងត្រូវបានរៀបចំកំណត់ហេតុពិសេសចំនួន ១៣ករណី ក្នុងនោះ ករណីដកហូត ទូរសព្ទដៃ ០៦ករណី ប្ដូរលេខតុអង្គុយ ០១ករណី លួចចម្លងសំណៅឯកសារ ០១ករណី លួចប្រើម៉ាស៊ីនគិតលេខ ០១ករណី ប្រឡងជំនួស ០១ករណី និងលួចប្ដូរលេខតុ ០១ករណី និងបុគ្គលិកអប់រំមានកំហុសឆ្គង ០៥ករណី។
ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពចំនួន ៧០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម និងមាន ០៩ករណី ដែលមិនអាចបន្តការប្រឡងបាន។ ចំណែកបុគ្គលិកអប់រំមានបញ្ហាសុខភាពចំនួន ០២ករណី។

ចំពោះស្ថានភាពអាកាសធាតុអំឡុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡង ៖ ២១ សីហា ២០១៧ នៅតាមមណ្ឌលមួយថ្វីត្បិតមានភ្លៀងធ្លាក់តាមមណ្ឌលមួយចំនួន ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ៕ប្រភព ៖ BayonTV