សម្ដេច ​ស ខេង​៖​ រាជរដ្ឋាភិបាល​គាំទ្រ​ជានិច្ច​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​រួម​សហការ​ក្នុងពេល​បោះឆ្នោត​សាកល​ឆ្នាំ​២០១៨​ខាងមុខ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេច ​ស ខេង​៖​ រាជរដ្ឋាភិបាល​គាំទ្រ​ជានិច្ច​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​រួម​សហការ​ក្នុងពេល​បោះឆ្នោត​សាកល​ឆ្នាំ​២០១៨​ខាងមុខ​

23/08/2017
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលគាំទ្រជានិច្ចចំពោះអង្គការសង្គមស៊ីវិល ឬ អ្នកសង្កេតការណ៍ជាតិអន្តរជាតិចូលរួមសហការគ្រប់បែបយ៉ាងនៅពេលចុះឈ្មោះនិងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខនេះតែអង្គការនោះត្រូវតែបំពេញបែបបទឲ្យបានត្រឹមត្រូវស្រប់តាមច្បាប់ នៅកម្ពុជាផងដែរ។

ការថ្លែងបែបនេះរបស់សម្តេចក្រឡា ហោម គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយនិងលោក ចច អេហ្គើ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា កម្ពុជាពុំដែលបដិសេធម្តងណានោះឡើយ ចំពោះអង្គការសង្គមស៊ីវិលដែលចង់ចូលរួមសង្កេតការណ៍ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ក៏ប៉ុន្តែអង្គការសង្គមស៊ីវិលទាំងនោះត្រូវតែបំពេញបែបបទនិងចុះបញ្ជីឲ្យបានត្រឹមស្រប់ទៅតាមច្បាប់អង្គការ សមាគម នៅប្រទេសកម្ពុជា។

ជាមួយគ្នានោះសម្តេចក្រឡា ហោម ក៏បានប្រាប់ដល់ភាគីអីយូផងដែរថា ដើម្បីឲ្យដំណើរការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលួននិងត្រឹមត្រូវនោះក្រសួងមហាផ្ទៃក៏បានពន្លឿនក្នុងការធ្វើអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋផងដែរ ដោយរហូតមកដល់ពេលនេះអត្តសញ្ញាណប័ណ្ណបានធ្វើរួចប្រហែល៩លានហើយ ពោលគឺនៅសល់តែបន្តិចបន្តួចតែប៉ុណ្ណោះ។

សម្តេចបានបន្តថា ក្រសួងមហាផ្ទៃតាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងអត្តសញ្ញាណកម្មបានកំពុងធ្វើអត្តសញ្ញាណប័ណ្ណប្រភេទថ្មីដោយពុំអនុញ្ញាតឲ្យបុគ្គលណាប្រើប្រាស់ពីរឬបីនោះឡើយ ហើយចង់ក្លែងក៏មិនអាចទៅរួចដែរដូច្នេះការធ្វើឲ្យមានការភ័ន្តច្រឡំក្នុងការចុះឈ្មោះបោះឆ្នោតនោះគឺវានឹងមិនកើតឡើងនោះដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក ចច អេហ្គើ ក៏បានថ្លែងកោតសរសើរចំពោះកម្ពុជា ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណដល់ប្រពលរដ្ឋតាមស្តងដារនិងពុំមានការក្លែងបន្លំ ដើម្បីបញ្ជៀសការរិះគន់ក្នុងពេលចុះឈ្មោះបោះឆ្នោតជាដើមនោះ ហើយលោកចច អេហ្គើ ក៏បានរំពឹងថា ការបោះឆ្នោតជ្រើសតំណាងរាស្ត្រនាឆ្នាំក្រោយនេះនឹងប្រព្រឹត្តទៅដោយរលួននិងស្របតាមលទ្ធិប្រជាធិបតេយ្យផងដែរ៕ប្រភព ៖ BayonTV