កម្ពុជា និង​ILO ​ស្វែងរក​គន្លឹះ​សម្រាប់​ជំរុញ​កំណើន ​និង​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជា និង​ILO ​ស្វែងរក​គន្លឹះ​សម្រាប់​ជំរុញ​កំណើន ​និង​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​

23/08/2017
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ បានជួបជាមួយអ្នកឯកទេសផ្នែកមុខរបរ របស់អង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីស្វែងរកការពិគ្រោះយោបល់ពីដៃគូពាក់ព័ន្ធបន្ថែមទៀត ចំពោះការអនុវត្តផែនការសកម្មភាពនានាឲ្យកាន់តែប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការនិងសន្ទុះរីកចម្រើនគួឲ្យកត់សម្គាល់របស់កម្ពុជា។

លោកស្រីMakiko Matsumoto អ្នកឯកទេសផ្នែកមុខរបរនៃអង្គការILO បានលើកឡើងក្នុងជំនួបនាព្រឹកថ្ងៃទី២២ សីហានេះថា កម្រិត នៃការរីកចម្រើនរបស់កម្ពុជា បានមកពីការចូលរួមលើវិស័យជាច្រើន ក្នុងនោះវិស័យឧហ្សាហកម្ម គឺជាផ្នែកមួយដ៏សំខាន់ រួមចំណែកយ៉ាងខ្លាំង ដល់កំណើននៃការអភវិឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងផ្តល់នូវ ឱកាសការងារសមរម្យ និងប្រកបដោយផលិតភាព។

លោកស្រីបន្តថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅក្នុងក្របខណ្ឌគតិយុត្តិ គឺជាជំហានដំបូងដ៏សំខាន់បំផុត ដើម្បីលើកកម្ពស់ការងារសមរម្យ ព្រមទាំងនាំឱ្យកម្មករ និយោជិត ឈានភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ បានជួបជាមួយអ្នកឯកទេសផ្នែកមុខរបរ របស់អង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីស្វែងរកការពិគ្រោះយោបល់ពីដៃគូពាក់ព័ន្ធបន្ថែមទៀត ចំពោះការអនុវត្តផែនការសកម្មភាពនានាឲ្យកាន់តែប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការនិងសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់របស់កម្ពុជា។

លោកស្រីMakiko Matsumoto អ្នកឯកទេសផ្នែកមុខរបរនៃអង្គការILO បានលើកឡើងក្នុងជំនួបនាព្រឹកថ្ងៃទី២២ សីហានេះថា កម្រិត នៃការរីកចម្រើនរបស់កម្ពុជា បានមកពីការចូលរួមលើវិស័យជាច្រើន ក្នុងនោះវិស័យឧហ្សាហកម្ម គឺជាផ្នែកមួយដ៏សំខាន់ រួមចំណែកយ៉ាងខ្លាំង ដល់កំណើននៃការអភវិឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងផ្តល់នូវ ឱកាសការងារសមរម្យ និងប្រកបដោយផលិតភាព។

លោកស្រីបន្តថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅក្នុងក្របខណ្ឌគតិយុត្តិ គឺជាជំហានដំបូងដ៏សំខាន់បំផុត ដើម្បីលើកកម្ពស់ការងារសមរម្យ ព្រមទាំងនាំឱ្យកម្មករ និយោជិត ឈានទៅរកបច្ចេកវិទ្យា ការអប់រំ ទីផ្សារការងារ និងការបណ្ដុះបណ្ដាល សម្រាប់ឈានទៅសម្រេចបាននូវឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ និងទំហំផលិតកាន់តែធំ ដែលបទពិសោធន៍ប្រទេសមួយចំនួន ដូចជាជប៉ុន និងកូរ៉េ បានអភិវឌ្ឍន៍រីកចម្រើន តាមរយៈឧស្សាហកម្មដំបូងរបស់ខ្លួន ពីឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់អង្គការ ILO ជាមួយនឹងកម្ពុជា លើវិស័យការងារនាពេលកន្លងមក និងការចូលរួមគាំទ្រ រហូតដល់សម្រេចបាននូវការបង្កើតឡើង គោលនយោបាយជាតិស្តីពីការងារនិងមុខរបរ ២០១៥–២០២៥ ហើយថ្មីៗនេះ ក៏បានរៀបចំឱ្យមានផែនការសកម្មភាពរយៈពេលបីឆ្នាំ សម្រាប់អនុវត្តគោលនយោបាយនេះ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានទៅនឹងកំណើន រីកចំរើនខាងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងវិនិយោគទុននៅកម្ពុជា។

ឯកឧត្ដម បានសង្កត់ធ្ងន់ថា ផែនការនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធប្រតិបត្តិការការងាររបស់ខ្លួន សំដៅសម្រេចឱ្យបាននូវគោលដៅទាំងឡាយ ដែលបានដាក់ចេញ។ ក្រៅពីនេះ ILO មានគម្រោងបន្តជួយកម្ពុជា ក្នុងការរៀបចំឱ្យមានគោលការណ៍ ណែនាំមួយសំដៅប្រើប្រាស់ធនធនក្នុងស្រុក ដើម្បីបង្កើនផលិតផលក្នុងស្រុក។

គោលការណ៍នេះ ជាត្រីវិស័យមួយសំរា ប់តម្រង់ទិសឱ្យមានភាពស៊ីសង្វាក់គ្នា ក្នុងអនុវត្តគោលនយោបាយនានា ពោល គឺគោលនយោបាយជាតិស្តីពីការងារនិងមុខរបរ គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម គោលនយោបាយជាតិ ស្តីពី ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងក្របខណ្ឌគោលនយោបាយ ស្តីពីកិច្ចគាំពារសង្គមផងដែរ៕ប្រភព ៖ BayonTV