ពិតជាព្រៃផ្សៃណាស់! សម្លាប់សាច់ថ្លៃខ្លួនឯង..អាករនិងខ្វះគ្រាប់ភ្នែកនៅរាជធានីភ្នំពេញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិតជាព្រៃផ្សៃណាស់! សម្លាប់សាច់ថ្លៃខ្លួនឯង..អាករនិងខ្វះគ្រាប់ភ្នែកនៅរាជធានីភ្នំពេញ

29/08/2017
(ភ្នំពេញ): នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោងប្រហែល១៣.០០នាទីមុននេះបន្តិច កម្លាំងអន្តរាគមន៍ របស់អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន បានចុះបង្ក្រាបករណីឃាតកម្ម ដ៏សែនឃោរឃៅមួយបានភ្លាមៗ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយជនសង្ស័យ បានធ្វើសកម្មភាពអាករសម្លាប់សាច់ថ្លៃខ្លួនឯង ព្រមទាំងខ្វេះភ្នែកជនរងគ្រោះ បោះចោលបាត់អស់ រកពុំទាន់ឃើញ ។

ជនសង្ស័យឈ្មោះ សំ សំណាង ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ ទើបចេញពីគុកថ្មីៗ និងជាមនុស្សញៀនថ្នាំជោគជាំ ស្នាក់នៅចំនុចកើតហេតុខាងលើ ។ ជនរងគ្រោះឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ ត្រូវជាសាច់ថ្លៃជនបង្ក ស្នាក់នៅជាមួយគ្នា។

ហេតុការណ៍នេះកើតឡើង ផ្តើមចេញពីពួកគេផឹកស៊ីជាមួយគ្នានៅក្រោមផ្ទះ ហើយពេលនោះជនរងគ្រោះក៏ឈ្លោះប្រកែកជាមួយប្រពន្ធ រីឯជនបង្កក៏ស្រែក កុំអោយឈ្លោះគ្នា ក៏ក្លាយជាទំនាស់ រហូតឈានដល់ជនបង្ក ទាញកាំបិតឆ្នៃអាករសំលាប់ជនរងគ្រោះ និងខ្វេះគ្រាប់ភ្នែកទាំងសងខាងបោះចោលអស់តែម្តង។

បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌដើម្បីស៊ើបអង្កេតបន្ត ចំនែកសពជនរងគ្រោះ កំពុងរងចាំធ្វើកោសល្យវិច្ច័យ៕ អត្ថបទ: ទេព វណ្ណះ