បង្ក្រាបអ្នកចែកចាយគ្រឿងញៀននៅស្រុកអន្លង់វែង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បង្ក្រាបអ្នកចែកចាយគ្រឿងញៀននៅស្រុកអន្លង់វែង

29/08/2017
( ខេត្តឧត្តរមានជ័យ ) . ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៧.៥០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដឹកនាំដោយ លោក វរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុក បានចុះស្រាវជ្រាវបង្ក្រាបករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀន មួយករណីនៅចំណុចភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យ បាន ចំនួន ០២ នាក់ .
១- ឈ្មោះ សុខ វ៉ាន់នឿន ហៅភាក់ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅ ភូមិអូរជញ្ជៀន ឃុំ- ស្រុកអន្លង់វែង
២- ឈ្មោះ ញាណ សុខប៊ុនធឿន ហៅឌាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង។
វត្ថុតាងឆែកឆេរដកហូតបានរួមមាន .
.ម៉ាទឹកកកចំនួន ០៥ក ញ្ចប់តូច
.ទូរសព្វ័ដៃចំនួន ២ គ្រឿង
.ប្រាក់រៀលចំនួន ២៥០០រ ។
បច្ចុប្បន្ន កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ អត្ថបទ: ទេព វណ្ណះ