គ្រោះទឹកជំនន់បង្ករអោយលិចផ្ទះនិងផ្លូវជាតិលេខ៥នៅភូមិវាលទ្រាស្រុកថ្មគោល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះទឹកជំនន់បង្ករអោយលិចផ្ទះនិងផ្លូវជាតិលេខ៥នៅភូមិវាលទ្រាស្រុកថ្មគោល

29/08/2017
( ខេត្តបាត់ដំបង ) . សេចក្តីរាយការណ៍ឱ្យដឹងថា ចាប់តាំង​ពីម្សិល​រហូតមកដល់វេលា​ម៉ោង​១២ថ្ងៃត្រង់ទី២៨ ខែសីហា ឆ្នាំ២០១៧ នេះ ភ្លៀង​បាន​វាយ​ប្រហារយ៉ាងខ្លាំង ​រហូត​​បង្កទៅ​ជាទឹកជំនន់​ជន់​លិច​ផ្លូវ​ជាតិលេខ​៥ ត្រង់ចំណុច​​ភូមិ​វាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្ត​បាត់​ដំបង ។ ​មិន​តែប៉ុណ្ណោះ ​ធ្វើ​ឱ្យ​​​រថយន្ត​រាប់រយ​គ្រឿង​កំពុង​​កកស្ទះ​​ចរាចរណ៍ត្រង់​ចំណុច​ខាងលើ ​ដោយ​មិន​​វិលកង់​​ទៅ-ម​ក​​​​​បាន​ឡើយ​ ។

គួរបញ្ជាក់ថា ទីតាំងផ្លូវ​​ដែលកំពុងជន់លិចដោយសារ​ទឹកភ្លៀង​នេះ គឺ​ជា​ប្រឡាយរបស់ចិនដែលបានធ្វើឡើង​មាន​ដាក់​ប្រព័ន្ធ​​លូ​ផង​ដែរ ប៉ុន្តែដោយសារតែ​ទឹកបុក​ពីលើខ្លាំង​ពេក ទើ​ប​ធ្វើឱ្យទឹកហូរទៅ​មិនទាន់ ក៏ជន់លិចតែម្តង ។

បើតាមឱ្យ​ដឹង​ពី​ពលរដ្ឋ​ថា ស្ថាន​ភាពទឹក ​បើ​នៅ​​តែ​មិនស្រក​បែប​នេះ ផ្លូវ​​​អាចប្រឈម​នឹង​ការ​ដាច់​​ជាក់​​ជាមិនខាន ។ ចំពោះអាកាស​ធាតុនៅ​​ក្នុង​ខេត្តបាត់ដំបង​​នាថ្ងៃដដែលនេះ គឺ​​ផ្ទៃ​មេឃកំពុង​​ស្រទុំដែលអាចនឹង​ធ្លាក់​ភ្លៀងបន្តទៀត​ ៕ អត្ថបទ: ទេព វណ្ណះ