រថយន្តធំនិងរថយន្តតូចបុកគ្នាយ៉ាងពេញទំហឹងនៅស្រុកបវេលបណ្តាលអោយស្លាប់ម្នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថយន្តធំនិងរថយន្តតូចបុកគ្នាយ៉ាងពេញទំហឹងនៅស្រុកបវេលបណ្តាលអោយស្លាប់ម្នាក់

29/08/2017
( ខេត្តបាត់ដំបង ) . ស្រុកបវេល គ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់នៅនិងកន្លែង រវាងរថយន្តធំ ជាន់រថយន្តតូចខេត្តបាត់ដំបង.ស្រុកបវេល
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង​៨.១៧នាទីនៅចំណុចផ្លូវលេខ៥៧B ក្រុមទី១ ភូមិសាំងរាំង ស្រុកបវេល ខេត្តបាត់ដំបង ។

មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ០១រវាងរថយន្ដធំ និងរថយន្ដតូចបង្ករ ឡើងដោយរថយន្ដ (ម៉ាក់ហុីយិនដាយធុនធំពណ៍សពាក់ស្លាក់លេខ៣A-១៦៧១
ចង្កូតស្ដាំបើកបរ (មិនស្គាល់ឈ្មោះរត់បាត់) មកដល់ចំនុចកើតហេតុខាងលើបានបុកនិងរថយន្តកាមរីពណ៍សពាក់ស្លាកលេខ ២K៥៩៩៨ភ្នំពេញ
បើកបរដោយឈ្មោះ ឡា ចិន្ដា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគោកក្ដូច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (រងរបួសធ្ងន់)។
អ្នករួមដំណើរឈ្មោះឈឿន ឈួនស្រី អាយុ៥៤ឆ្នាំ នៅភូមិធ្មា ឃុំបន្សៃត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង
(ស្លាប់នៅកន្លែងកើតហេតុ)។

មូលហេតុអ្នកបើកបររថយន្ដធំក្នុងល្បឿនលឿនមិនប្រកាប់ស្ដាំ ។សាកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងយកមករក្សារទុកនៅ អធិការដ្ឋាន ស្រុកបវេល រងចាំដោះស្រាយនៅពេលក្រោយតាមនិតិវិធីច្បាប់ ៕ អត្ថបទ: ទេព វណ្ណះ