ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅក្នុងពន្ធនាគារខេត្តព្រៃវែងមានទណ្ឌិតម្នាក់បានរត់គេចចេញបាត់ពីពន្ធនាគារមកដល់ពេលនេះសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថខេត្តកំពុងតាមប្រម៉ាញ់ចាប់ខ្លួនមកវិញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ទណ្ឌិតដែលបានរត់គេចខ្លួននោះឈ្មោះ មាស សំណាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ ពីបទជួញដូរគ្រឿងញៀន ហើយត្រូវបានឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ ។ រហូតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ក្នុងពេលដែលមន្ត្រីពន្ធនាគារខេត្តព្រៃវែង នាំទណ្ឌិតរូបនេះចេញមកធ្វើការដាក់បាយឱ្យជ្រូកនៅខាងក្រៅពន្ធនាគារដូចសព្វមួយដងស្រាប់តែទណ្ឌិតរូបនេះលួចរត់បាត់តែម្តង ។
ប្រធានពន្ធនាគារខេត្តព្រៃវែងលោកឧត្តមសេនីយត្រី ជួប សារីម បានឱ្យដឹងថា ទណ្ឌិតម្នាក់នេះរត់ចេញទៅបានដោយសារតែការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារ ហើយលោកសោកស្តាយណាស់ ក្រោយកើតហេតុកូនចៅរបស់លោកមិនបានរាយការណ៍ឱ្យលោកដឹងភ្លាម គឺទុករហូតដល់២ម៉ោងទើបរាយការណ៍ឱ្យលោកដឹងហើយក្រោយពីបានដឹងភ្លាមលោកបានទាក់ទងទៅស្នងការខេត្ត អាវុធហត្ថខេត្តឱ្យដាក់កំលាំងតាមចាប់ទណ្ឌិត មាស សំណាង នោះហើយលោកសង្ឃឹមថា និងចាប់បានមកវិញក្នុងពេកឆាប់ៗនេះ ៕ អត្ថបទ: ទេព វណ្ណះ