ខេត្តឧត្តរមានជ័យ ៖ ស្ថានភាពទឹកក្នុងបឹងតាម៉ុកបានហក់ឡើងម្តងទៀត ដោយសារអាកាសធាតុនៅទូរទាំងខេត្តឧត្តរមានជ័យ នៃកំរិតទឹកភ្លៀង បានធ្លាក់រហូតដល់៣៨០មីលីម៉ែត្រ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ធ្វើឱ្យផ្ទៃទឹកក្នុងបឹង បានហក់ឡើងចំនួន៣.៩៩ម៉ែត្រ ដែលហួសពីកំរិតប្រកាសមានការប្រុងប្រយ័ត្នត្រឹមតែ៣.៥០ម៉ែត្រ ដែលប្រហាក់ប្រហែលទៅនឹងស្ថានភាពទឹកជំនន់ភ្លៀង កាលពីថ្ងៃទី២៦ និង២៧ ខែកក្កដា កន្លងទៅ ។
ទោះបីជាស្ថានភាពទឹកជំនន់ភ្លៀង បានហក់ឡើងហួសពីកំរិតប្រកាសក្តី តែមិនទាន់កើតមានផលប៉ះពាល់ ដល់លំនៅដ្ឋាន ស្រែចំការប្រជាពលរដ្ឋ ក៏ដូចជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រផ្សេងៗ ដូចទៅនឹងជំនន់ភ្លៀងនៅចុងខែកក្កដានោះឡើយ ។
លោក ញ៉ឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានប្រាប់ថា ទោះបីស្ថានភាពមេឃ នៅតែបន្តធ្លាក់ភ្លៀងទៀត ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមរួចជាស្រេចនូវសម្ភារគ្រឿងចក្រ និងបាវច្រកដី សម្រាប់ជីកទប់ និងកកាយបង្ហូរទឹកគ្រប់ពេលវេលា ដើម្បីបញ្ចៀសពីផលប៉ះពាល់ ដែលកើតមានឡើង ។
លោកបន្តថា ស្ថានភាពទឹកក្នុងបឹងតាម៉ុក បានហក់ឡើងហួសកំរិតប្រកាសអាសន្ន ហើយមេឃនៅតែបន្តធ្លាក់ភ្លៀងទៀត តាមបទបញ្ជារបស់ឱ្យឯកឧត្តមរដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម បានជម្រុញដល់ក្រុមការងារជំនាញ បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រចាំការលើ២៤ម៉ោង កំពុងត្រៀម និងតាមដានស្ថានភាពទឹក នៅគ្រប់តំបន់អាងស្តុកដូចជា អាងទឹកតាម៉ុក, ទំនប់ទឹកស្ទឹងស្រែងពីរ, អាងទឹកទំនប់ថ្មី, ឬអាងស្តុកទឹកនានា ក្នុងខេត្តឧត្តរមានជ័យ ក្នុងការទប់ស្កាត់ទឹកជំនន់ភ្លៀង កុំឱ្យកើតមានផងដែរ ។
លោកបញ្ជាក់ថា ទំនប់អាងស្តុកទឹកតាម៉ុក ក្រោយពីបានសាងសង់ថ្មីឡើងវិញ ដោយក្រសួងធនធានទឹក និងឧតុនិយម អាចស្តុកទឹកបានជាង៦លានម៉ែត្រគូប និងមានសំណង់បង្ហៀរប្រវែង៧០ម៉ែត្រ និងមុខបង្ហូរទឹក មានចំនួន១កន្លែង មានទ្វារបិទបើកចំនួន៤ទ្វារ ដែលអាចបញ្ចៀសទឹកហូរកាត់លើស្ពានបានច្រើនជាងមុន ដូច្នេះកំរិតប្រកាសឱ្យមានការប្រុងប្រយ័ត្នចំនួន៣.៥០ម៉ែត្រ និងកំរិតប្រកាសអាសន្ន៤.៥០ម៉ែត្រ ។ ដោយឡែកសំណង់ចាស់កំរិតទឹក៣.៥០ម៉ែត្រ គឺស្ថានភាពទឹកជំនន់ ត្រូវបានហូតកាត់ស្ពានទាំងស្រុង ដែលមិនអាចធ្វើចរាចរបាន ។
លោកប្រធានមន្ទីរ ក៏បានធ្វើការសំណូមពរដល់ប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្បែរអាងស្តុកទឹក ឬរស់នៅតំបន់ទីទំនប់ ឬរស់នៅតាមតំបន់ភ្នំ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ព្រោះគ្រោះមហន្តរាយជំនន់ទឹកភ្លៀង អាចនឹងកើតឡើងគ្រប់ពេលវេលា បើសិនជាយើងមិនបានប្រុងប្រយ័ត្នជាមុន ៕ អត្ថបទ: ទេព វណ្ណះ