ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត៖​ រាជ​រដ្ឋាភិបាលយក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ចំពោះ​យុវជនលើ​គ្រប់​វិស័យ​ តាម​រយៈ​ការ​ផ្តល់​ឱកាស​បណ្តុះបណ្តាល ​និង​បង្កើត​ការ​ងា​រ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត៖​ រាជ​រដ្ឋាភិបាលយក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ចំពោះ​យុវជនលើ​គ្រប់​វិស័យ​ តាម​រយៈ​ការ​ផ្តល់​ឱកាស​បណ្តុះបណ្តាល ​និង​បង្កើត​ការ​ងា​រ

27/08/2017
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះយុវជនលើគ្រប់វិស័យ តាមរយៈការផ្តល់ឱកាសបណ្តុះបណ្តាល សមត្ថភាព និងបង្កើតឱកាសការងារលើវិស័យផ្សេងៗ រួមមាន៖វិស័យអប់រំ ឧស្សាហកម្មកាត់ដេរ វិស័យការពារជាតិ និងវិស័យផ្សេងៗទៀត សំដៅបង្កើនជីវភាព និងការអភិវឌ្ឍសង្គម។

ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាលក្ខណៈមហាគ្រួសារខ្មែរជាមួយនិស្សិត ដែលត្រូវទៅបន្តការសិក្សានៅទ្វីបអឺរ៉ុប និងប្រទេសចិន នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅភោជនីយដ្ឋាន ប៉ោកី។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងទៀតថា រាជរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជននិងកីឡា បាននឹងកំពុង បង្កើនគុណភាពអប់រំ ដើម្បីផ្តល់ឱកាសឱ្យយុវជនបង្កើន សមត្ថភាពរបស់ខ្លួនធ្វើការនៅតាមមន្ទីរ ស្ថាប័ននិងដឹកនាំជីវិតឱ្យទទួលបានជោគជ័យ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ការសិក្សារបស់យុវជននៅក្រៅប្រទេស តែងតែជួបការលំបាក ប៉ុន្តែឱ្យការសិក្សារបស់ខ្លួនទទួលបានជោគជ័យ និស្សិតទាំងអស់ត្រូវគិតដល់កត្តា៣សំខាន់ៗ៖

* ត្រូវខិតខំសិក្សារៀនសូត្រ ឱ្យបានពូកែនៅក្នុងសាលា គឺត្រូវសិក្សាស្រាវជ្រាវបន្ថែម លើជំនាញបច្ចេកទេសដែលខ្លួនរៀន។
* ត្រូវរៀននៅក្រៅសាលា គឺរៀនពីរបៀបរបបរស់នៅ និងរបៀបរបបធ្វើការ ដើម្បីទទួលបានបទពិសោធន៍ ជាក់ស្តែងសម្រាប់ជីវិត។
* និស្សិតត្រូវបង្កើតបណ្តាញទំនាក់ទំនង ជាមួយនិស្សិតខ្មែរគ្នាឯង និងជាមួយនិស្សិតបរទេស ដើម្បីបង្កើតឱកាសការងារ និងបានបង្ហាញវប្បធម៌ដែលជាអត្តសញ្ញាណជាតិខ្មែរ នៅក្រៅប្រទេស។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងទៀតថា និស្សិតជំនាន់មុនបានចូលរួម អភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ហើយនិស្សិតសព្វថ្ងៃ គឺជាមូលដ្ឋានដ៏សំខាន់ ដើម្បីចូលរួមអភិវឧ្ឍប្រទេសជាតិ ឱ្យរីកចម្រើនទៅមុខទៀត។ ដូច្នេះនិស្សិតត្រូវច្បាមយកឱកាសទាំងនេះ ដើម្បីអភិវឧ្ឍខ្លួនឯង គ្រួសារនិងសង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានធ្វើការលើកទឹកចិត្ត និងមានមតិផ្តាំផ្ញើរមួយចំនួនជូនបងប្អូន និស្សិតដូចតទៅ៖

* និស្សិតគប្បិធ្វើជាអ្នកពាំនាំនូវព័ត៌មានពិត ការពិតនៅកម្ពុជា ពីវឌ្ឍនៈភាពពិតរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយទៅខាងក្រៅ ព្រោះប្អូនៗគឺជាកម្លាំងបន្តវេនដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិយើងនេពេលអនាគត ពោលគឺនិស្សិតប្រៀបដូចអ្នកការទូតម្នាក់។
* និស្សិតដែលត្រូវចេញ ទៅបន្តការសិក្សានៅឯបរទេស ត្រូវប្រកាន់ភ្ជាប់ខ្លួនជាពលរដ្ឋល្អ។
* ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះដឹងដែលខ្លួនមានមកអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនជឿនលឿនទៅមុខ។
* យកអាសារគ្នា និងរក្សាទំនាក់ទំនងល្អរវាងគ្នានិងគ្នា
* បើមានបញ្ហាប្រការណាមួយ ត្រូវធ្វើការទំនាក់ទំនងជាមួយ Ambassador(ស្ថានទូត) របស់ប្រទេសយើង ប្រចាំនៅទីនោះ៕ប្រភព៖ BayonTV