ឧស្សាហកម្ម​នៅ​កម្ពុជា និង​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​នៅ​ថ្ងៃ​អនាគត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧស្សាហកម្ម​នៅ​កម្ពុជា និង​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​នៅ​ថ្ងៃ​អនាគត

27/08/2017
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម នឹងសិប្បកម្ម បានថ្លែងលើកឡើងថា ពាក់ព័ន្ធវិស័យឧស្សាហកម្ម កម្ពុជានឹងទទួល បានជោគជ័យទាំងស្រុងទៅថ្ងៃអនាគត នេះបើផ្អែកទៅលើគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា២០១៥–២០២៥ ក្នុងការតម្រង់ទិសទីផ្សារ និងការបង្កើតលក្ខខណ្ឌអំណោយផល ក្នុងការជំរុញការអភិវឌ្ឍវិស័យនេះ ។

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម នឹងសិប្បកម្ម បានថ្លែងលើកឡើង ក្នុងពិធីចុះ ទស្សនកិច្ច ការតាំងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជា–អន្តរជាតិឆ្នាំ២០១៧ និងពិព័រណ៍ឧស្សាហកម្មសំលៀកបំពាក់ និងវាយនភណ្ឌកម្ពុជា–អន្តរជាតិឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នេះថា ការរៀបចំឲ្យមានកម្មវិធីតាំងពិព័រណ៍នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបង្ហាញសមិទ្ធផលថ្មីៗបន្តទៀត ដែលកំពុង បានដាក់លក់នៅក្នុងទីផ្សារពិភពលោក ព្រោះបច្ចេកវិទ្យាថ្មីៗចុងក្រោយ អាចធ្វើឲ្យម្ចាស់ឧស្សាហករ ឬអ្នកប្រើប្រាស់ អាច ចំណេញកម្លាំងពលកម្ម ឬអាចកាត់បន្ថយពេលវេលា ក្នុងការអភិវឌ្ឍឧស្សាហកម្មរបស់ខ្លួន និងស្របពេលដែលកម្ពុជា កំពុងជំរុញការអភិវឌ្ឍក្នុងការតម្រង់ទិសទីផ្សារ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តទៀតថា ពាក់ព័ន្ធវិស័យឧស្សាហកម្ម កម្ពុជានឹងទទួល បានជោគជ័យទាំងស្រុង ទៅថ្ងៃអនាគត នេះបើផ្អែកទៅលើគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា២០១៥–២០២៥ ក្នុងការតម្រង់ទិស ទីផ្សារ និងការបង្កើតលក្ខខណ្ឌអំណោយផល ក្នុងការជម្រុញការអភិវឌ្ឍវិស័យនេះ នឹងឈរទៅលើទស្សនៈវែងឆ្ងាយរបស់ កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ គឺរាជរដ្ឋាភិបាលបានរៀបចំដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា គឺជាមគ្គុទ្ទេសក៍ ដើម្បីជំរុញវិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងការរួម ចំណែកលើការសិក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងប្រកួតប្រជែង និងការលើកម្ពស់ផលិតភាព ។

សូមបញ្ជាក់ថា ការបង្កើតគោលនយោបាយនេះ គូសបញ្ជាក់ពីភាពចាំបាច់ និងភាពបន្ទាន់ ក្នុងការបង្កើតនូវយុទ្ធ សាស្ត្រកំណើនសេដ្ឋកិច្ចថ្មី ដើម្បីឆ្លើយតបទៅនឹងការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងសភាពការណ៍ប្រែប្រួលនៃ សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោករួមមាន ភាពអំណោយផលនៃកត្តាភូមិសាស្ត្រនយោបាយ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច និងឧស្សាហកម្មកម្ពុជាទៅនឹងតំបន់ ក្នុងក្របខណ្ឌបង្កើតសហគមន៍សេដ្ឋកិច្ច និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចតំបន់។ ចំណែកតួនាទីនៃវិស័យឧស្សាហកម្ម គឺជំរុញកំណើននិងការងារថ្មី និងការបើកចំហរកត្តាផលលាភប្រជាសាស្ត្រ ដែល អំណោយចំពោះការរីកលូតលាស់នៃវិស័យឧស្សាហកម្ម ៕ប្រភព៖ BayonTV