ខេត្តបន្ទាយមានជ័យ ៖ កម្លាំងរបស់គណៈកម្មការចម្រុះក្រសួងមហាផ្ទៃសហការណ៍ជាមួយនគរបាលការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍ថ្នល់បែក និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានធ្វើការស្ទាក់ចាប់ម៉ូតូនាំចូលពីថៃចំនួន៥គ្រឿងលើកំណាត់ផ្លូវជាតិលេខ៥៨ក្នុងភូមិចក់ពួក ឃុំស្លាក្រាម ស្រុកស្វាយចេក កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ។
ម៉ូតូទាំង៥គ្រឿងរួមមានម៉ាកPCX ស៊េរីឆ្នាំ២០១៧ ចំនួន២គ្រឿង, ស៊េរីឆ្នាំ២០១៦ចំនួន២គ្រឿង ម៉ាក Zoomer-X ស៊េរីឆ្នាំ២០១៧ចំនួន១គ្រឿង ។ ក្នុងចំណោមម៉ូតូទាំង៥គ្រឿងនេះមានបំពាក់ស្លាកលេខថៃចំនួន២គ្រឿង ។
ក្រុមអ្នកបើកបរ៥នាក់និយាយថា ពួកគេស៊ីឈ្នួលជិះឲ្យគេពីចំណុចភូមិចំកាគរ ឃុំ-ស្រុកស្វាយចេក យកទៅឲ្យគេនៅទីរួមខេត្តបន្ទាយមានជ័យដោយ១គ្រឿងបាន១០ដុល្លារ ។ មិនតែប៉ុណ្ណោះពួកគេបានបង្ហាញសមត្ថកិច្ចចម្រុះពីលិខិតស្នាមចេញដោយស្ថាប័នគយដើម្បីបញ្ជាក់ថា ម៉ូតូទាំងនេះមានលិខិតពន្ធទៀតផង ។ ក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចចម្រុះក៏បានប្រគល់ម៉ូតូទាំងនោះឲ្យទៅស្ថាប័នគយចល័តដើម្បីពិនិត្យ និងសាកសួរបន្ត ៕ អត្ថបទ: ទេព វណ្ណះ