យ៉ាង​យូរ​2​ស​ប្តា​ហ៍​ទៀត​បញ្ចប់​ការ​រុះរើ​ស្ពានដែក​បេ​ឡេ​ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យ៉ាង​យូរ​2​ស​ប្តា​ហ៍​ទៀត​បញ្ចប់​ការ​រុះរើ​ស្ពានដែក​បេ​ឡេ​ហើយ

27/08/2017
ខេត្តស្ទឹងត្រែង ៖ ស្ពានដែក​បេ​ឡេ​ឆ្លងកាត់​ទន្លេស្រែពក​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ចាស់ ភូមិ​ច្រប់​ខុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ត្រូវ​បាន​រុះរើ​សម្រេច​ល​ទ្ទ​ផល​៧០​ភាគរយ​ហើយ ។
លោក ស គឹ​ម​ណាត ប្រធាន​មន្ទីរ​សា​ធា​រៈការ និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា ដំណើរការ​រុះរើ​ស្ពានដែក​បេ​ឡេ​ឆ្លងកាត់​ទន្លេស្រែពក​ក្រសួង​សា​ធា​រៈការ និង​ដឹក​ជញ្ជូន​រាជធានី​ចាត់​កម្លាំង​មន្ត្រី​ជំនាញ​ខាង​បច្ចេកទេស​ចុះ​រុះរើ​ចាប់តាំងពី​ចុងខែ​កក្កដា ឆ្នាំ​២០១៧ រហូត​មក​ទល់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៧ នេះ​បាន​សម្រេច​៧០​ភាគ​ហើយ និង​បន្ត​ការ​រុះរើ​នោះ​យ៉ាងតិច​ត្រឹម​២​ស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ​នឹង​រួចរាល​ជា​ស្ថាពរ ។

ប្រធាន​មន្ទីរ​សារ​ធា​រៈការ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ត​ថា ដែក​ស្ពាន​ដែល​បាន​រុះរើ​នោះ​ខាង​មន្ទីរ​សារ​ធា​រៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​ដឹក​យក​ទៅ​ផ្គត់ផ្គង់​ក្នុង​ខេត្ត​មួយ​ចំនួន​រួច​ហើយ និង​នៅ​មួយ​ចំនួន​ទៀត​ថែរក្សា​ទុក​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ខេត្តស្ទឹងត្រែង ។ ស្ពានដែក​បេ​ឡេ​ឆ្លងកាត់​ទន្លេស្រែពក​មាន​ចម្ងាយ​ប្រវែង​២៥២​ម៉ែត្រ និង​ទទឹង​ប្រវែង​៤​ម៉ែត្រ​កន្លះ​ស្ថិត​នៅ​ដង​ទន្លេស្រែពក ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន បាន​ត​ភ្ជាប់​ពី​ត្រើយ​ខាង​លិចទៅ​ត្រើយម្ខាង​ទន្លេ​ខាងកើត​ទៀត​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​របប​រដ្ឋ​កម្ពុជា​ចន្លោះ​ឆ្នាំ​១៩៨៩​ដល់​ឆ្នាំ​១៩៩៣​ដែល​គិត​រហូត​ពេល​នេះ​មាន​អាយុកាល​ជាង​២០​ឆ្នាំ​កម្ល​ង​មក​ហើយ ។

ការ​រុះរើ​ស្ពានដែក​នោះ​គឺ​បាន​កើតឡើង​បន្ទាប់​ទំនប់​ទឹក​នៃ​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នឹង​កើនឡើង​កម្ពស់​ទឹក​ដល់​កម្រិត​៧២​ម៉ែត្រ​ធៀប​ទៅ​នឹង​នីវ៉ូទឹក​សមុទ្រ​ដែល​អាច​បណ្តាល​ឱ្យ​លិច​ស្ពាន​ស្រែ​ពក​ចាស់​នោះ​ទាំងស្រុង ដោយ​មើលឃើញ​គុណប្រយោជន៍​ជា​ច្រើន​ក្រសួង​សា​ធា​រៈការ និង​ដឹក​ជញ្ជូន​សហការ​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​សម្រេច​រុះរើ​ដើម្បី​យក​ទៅ​បំពេញតម្រូវការ​តាម​បណ្តា​ភូមិ​ឃុំ​ស្រុក​មួយ​ចំ​នួ​យ​ក្នុង​ខេត្ត​កំពុង​រង​ការ​ខ្វះខាត ៕ អត្ថបទ: ទេព វណ្ណះ