កណ្តាល ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ កម្លាំងចម្រុះរបស់គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានចុះធ្វើការឆែកឆេរផ្ទះស្ត្រីម្នាក់លក់ឡេ លក់ម្សៅ គ្រឿងលម្អខ្លួន សង្ស័យផលិត វេចខ្ចប់ រក្សាទុក លក់ និងចែកចាយថ្នាំលាបស្បែក ដោយពុំមានសុំច្បាប់អនុញ្ញាត និងចុះបញ្ជីការជាមួយក្រសួងសុខាភិបាល ហើយផលិតផលជាថ្នាំលាបស្បែកនេះសង្ស័យថា ជាផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។
ប្រតិបត្តិការនេះ ដឹកនាំ ដោយលោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋាន គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក្រោមការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកណ្តាល មន្ទីរសុខាភិបាលខេត្តកណ្តាល លោកអធិការក្រុងតាខ្មៅ លោកមេប៉ុស្តិ៍។
ហេតុការណ៍ចុះឆែកឆេរនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះយីហោ៩៩៩ វុទ្ធ ថេត កាត់ដេរ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ម្ចាស់ទីតាំងមានឈ្មោះ ឆេង ស្រីរ័ត្ន ហៅ (Love Riya) ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរផលិតករ និងអាជីវករថ្នាំលាបស្បែក។ វត្ថុតាងចាប់យកបានមាន ប្រភេទឡេលាបស្បែកឱ្យសក្នុងរយៈពេលមួយសប្ដាហ៍ ម្សៅលាបមុខឱ្យស បំបាត់មុន ជាំ ឡេនិងម្សៅខាត់ស្បែកឱ្យសភ្លាមៗ។ល។ សរុបទាំងអស់ ៣០ប្រភេទ ។
បើតាមឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋាន គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានប្រាប់ឱ្យដឹងថា ដោយមានការទទួលព័ត៌មាន និងការផ្សាយតាម Online របស់ម្ចាស់ផលិតផល គណៈកម្មការយើងបានធ្វើការស្រាវជ្រាវ រហូតមានការឯកភាពពីស្ថាប័នតុលាការ គណៈកម្មការយើងបានសហការជាមួយព្រះរាជអាជ្ញារង បានចុះឆែកឆេរទីតាំងខាងលើ ដែលសង្ស័យលក់ឡេ លក់ម្សៅ គ្រឿងលម្អខ្លួនក្លែងក្លាយ។ ភ្លាមៗនោះ បន្ទាប់ពីធ្វើការឆែកឆេរ ពិតជាបានរកឃើញថា សង្ស័យផលិត វេចខ្ចប់ រក្សាទុក លក់ និងចែកចាយថ្នាំលាបស្បែក ដោយពុំមានសុំច្បាប់អនុញ្ញាត និងចុះបញ្ជីការជាមួយក្រសួងសុខាភិបាល ហើយផលិតផលថ្នាំលាបស្បែកនេះ សង្ស័យថាជាផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពភាពអ្នកប្រើប្រាស់។
លោកឧត្តមសេនីយ៍ត្រីបានប្រាប់ឱ្យដឹងទៀតថា ចំពោះផលិតផលទាំងអស់នោះ លោកព្រះរាជអាជ្ញារងបានឯកភាពឱ្យខាងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ យកទៅមន្ទីរពិសោធន៍ ដើម្បីពិសោធន៍មើលឱ្យដឹងច្បាស់ថា ផលិតផលទាំងអស់នោះជាផលិតផលក្លែងក្លាយ និងពេលប្រើប្រាស់រួចអាចប៉ះពាល់ដល់សុខភាពកម្រិតណា។ ឯម្ចាស់ទីតាំង ក៏ត្រូវបានឃាត់ខ្លួន និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ផងដែរ៕ អត្ថបទ: ទេព វណ្ណះ