ចុះបង្ក្រាបបទល្មើសសាងសង់សំណង់និងប៉ុស្តិ៍អាណាធិបតេយ្យតាមបន្ទាត់ព្រំដែន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចុះបង្ក្រាបបទល្មើសសាងសង់សំណង់និងប៉ុស្តិ៍អាណាធិបតេយ្យតាមបន្ទាត់ព្រំដែន

26/08/2017
ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ក្រសួងមហាផ្ទៃ នៃ​គណៈកម្មាធិការ​ពិនិត្យ​ការ​រក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការ​បង្ក្រាប​បទល្មើស ការ​សាងសង់​សំណង់ និង​ប៉ុស្តិ៍​អាណា​ធិ​ប​តេ​យ្យ​នានា នៅ​តាម​បន្ទាត់​ព្រំដែន សហ​ការណ៍​ជាមួយ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​វិស័យ​សុខភាព សត្វ និង​ផ​លិទ្ធ​កម្ម​សត្វ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ចុះ​ទប់ស្កាត់​ពលករ​ប្រុង​ឆ្លង​ដែន​ខុសច្បាប់ និង​មាន់​រស់​នាំ​ចូល​ពី​ថៃ កាលពី​ថ្ងៃ​ទី​២៥ និង​វេលា​ទាប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរ​ជ្រៅ និង​ស្រុក​ស្វាយចេក ។

ករណី​ទប់ស្កាត់​ពលករ​ប្រុង​ឆ្លង​ដែន​ខុសច្បាប់ ធ្វើ​ឡើង​កាលពី​រសៀល ថ្ងៃ​ទី​២៥ ខែសីហា នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដោយ​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ខាងលើ សហ​ការណ៍​ជាមួយ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប៉ុស្តិ៍​ជោគជ័យ ។ សមត្ថកិច្ច​ទប់ស្កាត់​បាន​ពលករ​ចំនួន​១៤​នាក់ ស្រី​៧​នាក់ ខណៈ​ជា​ច្រើន​នាក់​ទៀត​រត់​ចូល​ដី​ថៃ ។ ពលករ​ទាំងនេះ​មក​ពី​ខេត្តសៀមរាប កំពត និង​បន្ទាយ​មាន​ជ័យ ពួក​គេ​ប្រាប់​សមត្ថកិច្ច​ថា ប្រុង​ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ។ ពលករ​ទាំង​១៤​នាក់ ក្រោយ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ឆ្លង​ដែន​ខុសច្បាប់ សមត្ថកិច្ច​បាន​ឲ្យ​ពួក​គេ​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ។

ដោយឡែក​ករណី​ទប់ស្កាត់​មាន់​រស់​១​រថយន្ត ធ្វើ​ឡើង​នៅ​វេលា​ម៉ោងជាង​០១​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា នៅ​ភូមិ​ចំកា​គរ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក គឺ​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ខាង​លើស ហ​ការណ៍​ជាមួយ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប៉ុស្តិ៍​ចំកា​គរ និង​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​វិស័យ​សុខភាព​សត្វ និង​ផ​លិទ្ធ​កម្ម​សត្វ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត ប្រាប់​កោះសន្តិភាព​ថា ៖ មាន់​ដែល​លួច​នាំ​ចូល​ពី​ថៃ ក្នុងស្រុក​ស្វាយចេក​នេះ គ្មាន​ច្បាប់​អនុញ្ញាត​ទេ និង​មាន​ចំនួន​១,២៦០​ក្បាល ។ តាម​អនុ​ក្រិ​ត្យ​លេខ​១៦ និង​អនុលោម​តាម​ច្បាប់​គ្រប់គ្រង​ចំណីអាហារ មាត្រា​លេខ​៦២​ឈ្មួញ​មាន់ ត្រូវ​បាន លោក ហ៊ុយ ទូច ប្រាប់​ថា បាន​ធ្វើការ​ផាកពិន័យ​ចូល​ជា​ថវិការដ្ឋ​ចំនួន​៥​លាន​រៀល​ផង​ដែរ ។អត្ថបទ: ទេព វណ្ណះ