នៅច្រកទ្វាអន្តរះជាតិប៉ោយប៉ែតមានការកកស្ទះជាខ្លាំងព្រឹកនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នៅច្រកទ្វាអន្តរះជាតិប៉ោយប៉ែតមានការកកស្ទះជាខ្លាំងព្រឹកនេះ

26/08/2017
ខេត្តបន្ទាយមានជ័យ ៖ ខណះពេលនេះ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ពលរដ្ឋរាប់រយនាក់ កំពុងក្តៅក្រហាយ កកស្ទះពេញច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសារអស់សំបុត្រ ចូលទៅផ្សាររុងក្លឿ ដែលសាលាក្រុង ជាអ្នកធានាចែកជូន ឥតគិតថ្លៃ។
នគរបាលអន្តោប្រវេសន៍ និយាយថា បញ្ហានេះ ផ្តើមចេញដោយសារ អស់សំបុត្រចែក ហើយសំបុត្រ គឺខាងសាលាក្រុងជាអ្នកបោះពុម្ព លុះទាក់ទងសួគេថា ដោយសារម៉ាស៊ីនខូច ។ ទោះបីជាយ៉ាងណា មុននេះបន្តិច ខាងសាលាក្រុង បានយកសំបុត្រចំនួន៣០០០ មកចែកជូនបន្ត ធ្វើឲ្យស្ថានភាព មានភាពធូរស្រាលឡើងវិញ ។

ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋជាច្រើន កើតការក្តៅក្រហាយ និងនាំគ្នានិយាយថា កន្លងមកពួកគាត់ចេញចូលទៅផ្សាររុងក្លឿ ដោយរលូន ប៉ុន្តែមួយរយ:ខ្លីនេះ បន្ទាប់ពីធ្លាក់សន្លឹកឆ្នោត ទើបលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ចេញមកអះអាងថា អាណិតពលរដ្ឋ ហើយចែកសំបុត្រមិនគិតលុយ ទីបំផុតបែរជាធ្វើឲ្យពួកគាត់ ក្តៅក្រហាយ រអាក់រអួល ស្ទើរតែដាច់ឆ្នាំងបាយ ព្រោះមិនបានចូលទៅផ្សាររុងក្លឿ ដើម្បីប្រកបអាជីវកម្មរបស់ខ្លួន បានរលូនដូចសព្វ១ដង ៕ អត្ថបទ: ទេព វណ្ណះ