(ខេត្តតាកែវ): ហេតុការណ៍ ដែលមានជនរងគ្រោះស្លាប់បាត់ បង់ជីវិតទាំងពីរករណីក្នុងថ្ងៃតែមួយនោះមាន ករណីទី១ គឺ បុរសម្នាក់បានឆក់ខ្សែ ភ្លើងដែលខ្លួនបានរាយដើម្បីឆក់ត្រីក្បែរផ្ទះ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៣និង០០នាទី ស្ថិតនៅចំណុចវាលស្រែក្នុងភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ ហៀង ឡា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ តាមសម្តីភរិយាជនរងគ្រោះប្រាប់ថា មុនពេលកើតហេតុប្តីគាត់បានតខ្សែភ្លើងចេញពីផ្ទះដើម្បីយកទៅឆក់ត្រីក្នុងស្រែខាង ជើងផ្ទះចម្ងាយប្រមាណ៤៥ម៉ែត្រ តែដោយមានការធ្វេសប្រហែសក៏បណ្ដាលឲ្យឆក់ស្លាប់ខ្លួនឯងភ្លាមៗនៅនឹងកន្លែង។
ក្រោយពេលកើតហេតុកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក បានចុះពិនិត្យឃើញថា សពជនរងគ្រោះពិតជាឆក់ខ្សែភ្លើងដោយខ្លួនឯងប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។
ករណីទី២ គឺជនរងគ្រោះម្នាក់បានស្លាប់ ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីបានបើកម៉ូតូទៅបុកជាមួយរ៉ឺម៉កមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា។ ហេតុការណ៍ទី២នេះកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៨និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ស្ថិតក្នុងភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ ឡុច ឈឺត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជ្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរជាមន្ត្រីឥន្ទទាន។ តាមសាក្សីដែលឃើញហេតុការណ៍ប្រាប់ថា ជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-7232 ទិសដៅពីខាងត្បូងមកជើង លុះដល់ចំណុចកើតហេតុខាងលើបានទៅបុកជាមួយរ៉ឺម៉កមួយគ្រឿងពីក្រោយពេញទំហឹង ដែលម៉ូតូរ៉ឺម៉កនោះម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-8125 ដែលបើកបរដោយឈ្មោះ ង៉េង វ៉ាន់ឆៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតារឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំងពីរត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ អត្ថបទ: ទេព វណ្ណះ