ឃាត់ខ្លួន​ក្មេង​ប្រុស​ម្នាក់ ស៊ី​ឈ្មួ​ល​ដើរ​លក់​គ្រឿងញៀន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាត់ខ្លួន​ក្មេង​ប្រុស​ម្នាក់ ស៊ី​ឈ្មួ​ល​ដើរ​លក់​គ្រឿងញៀន

25/08/2017
រាជធានី​ភ្នំពេញ ៖ ឥទ្ធិពល​គ្រឿងញៀន កំពុង​តែ​រីក​រាលដាល ហើយ​ក្មេង​ក្រីក្រ​មួយ​ចំនួន​ជា​អនីតិជន ដែល​រស់នៅ​ក្នុង​តំបន់​មិន​រៀបរយ​នៃ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ក្រុម​អ្នក​រកស៊ី​គ្រឿងញៀន​អូស​ទាញ និង​ជួល​ឲ្យ​ឈរ​លក់​គ្រឿងញៀន​។ ជាក់ស្តែង​ក្មេង​ប្រុស​ម្នាក់​អាយុ​១១​ឆ្នាំ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌទួលគោក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា នៅ​តំបន់​រោងចក្រ​ឆ្នាំង ក្នុង​សង្កាត់ បឹង​កក់​ទី​២ ខណ្ឌទួលគោក ខណៈ​ដែល​ឈរ​លក់​គ្រឿងញៀន​។

ក្មេង​ប្រុស​រូប​នោះ ឈ្មោះ​សូ​យ សុខា មាន​ទីលំនៅ​តាម​ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។ តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ក៏​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​រូប​នោះ​កំពុង​តែ​ឈរ​លក់​គ្រឿងញៀន ហើយ​ឃាត់ខ្លួន​ជាក់ស្តែង​តែ​ម្តង​។ តាម​ក្មេង​ប្រុស​រូប​នោះ បាន​ឲ្យ​ដឹង​ថា ខ្លួន​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ជួល​ឲ្យ​លក់​គ្រឿងញៀន ដោយ​ក្នុង​១​ថ្ងៃ​ឲ្យ​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល ខ្លួន​បាន​រកស៊ី​ដើរ​លក់​គ្រឿងញៀន​ជា​ច្រើន​ខែ​មក​ហើយ​។

តាម​ក្មេង​រូប​នោះ​អោយ​ដឹង​ថា កន្លង​មក​ខ្លួន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន​ម្តង​មក​ហើយ នៅ​ពេល​ថ្មី​ៗ​នេះ ហើយ​ត្រូវ​បាន​កម្លាំង​កង​រាជ​អា​វុ​ហត្ថ បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច ហើយ​ត្រូវ​បាន​គេ​ចេញ​មុខ​ដោះស្រាយ​អស់​៣០០​ដុល្លារ ឲ្យ​ចេញ​មក​វិញ​ជួល​ឲ្យ​លក់​គ្រឿងញៀន​បន្ត​ទៀត​៕ អត្ថបទ: ទេព វណ្ណះ