ខេត្តឧត្តរមានជ័យ ៖ ពលករខ្មែរទាំង១១នាក់ ត្រូវបានឃាត់ខ្លួន ខណៈស្ពាយឈើគ្រញូងចំនួន៤០០ គីឡូក្រាម ចុះពីលើភ្នំ ត្រូវចំណុចបង្គោលសីម៉ាលេខ១ កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបង្គោលសីម៉ាលេខ១២ ក្នុងភូមិសាស្ត្រភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង។
ក្នុងចំណោមពលរដ្ឋខ្មែរ១១នាក់ ដែលត្រូវឃាត់ខ្លួន ៩នាក់ រស់នៅក្នុងភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ឯពីរនាក់ផ្សេងទៀតរស់នៅក្នុងភូមិជ្រឹងខាងលិច និងភូមិសណ្តែក សង្កាត់សំរោង។
ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការសួរនាំ ពលរដ្ឋខ្មែរទាំង១១នាក់ បានបញ្ជាក់ថា សកម្មភាពលើភ្នំក្នុងទឹកដីថៃ ចូលទៅកាប់ឈើក្រញ៉ូងនេះ គឺពុំមានមេខ្លោង ឬអ្នកជួលនោះទេ ពោលគឺនាំគ្នាចូលទៅរកដោយខ្លួនឯង បន្ទាប់មកយកទៅលក់ឲ្យឈ្មោះ ម៉ៅ នៅភូមិដងទង់ ដែលជាអ្នកចាំប្រមូលទិញផ្តាច់មុខ។
កម្លាំងសមត្ថកិច្ចបានដកហូត ពូថៅចំនួន១១ ដែករណាចំនួន៣ ឈើគ្រញូង ចំនួន១១សំពាយ ទម្ងន់ប្រមាណ៤០០គីឡូក្រាម ឯពលរដ្ឋខ្មែរដែលត្រូវឃាត់ខ្លួននោះ ពួកគាត់មានប្រើប្រាស់សារធាតុញៀន៕ អត្ថបទ: ទេព វណ្ណះ