អេ​ស្កា​មួយ​គ្រឿង​បោល​ទៅ​លាក់​ក្នុង​ព្រៃ​ទាំង​ព្រឹក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អេ​ស្កា​មួយ​គ្រឿង​បោល​ទៅ​លាក់​ក្នុង​ព្រៃ​ទាំង​ព្រឹក

24/08/2017
ខេត្តកំពត ៖ អេ​ស្កា​មួយ​គ្រឿង​បាន​បោល​តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤ សីហា ចេញពី​រណ្ដៅ​កាយ​ដី​គ្រួ​ស​មួយ​កន្លែង​នៅ​ជើងភ្នំ​សាឡី ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​។ ខណៈ​ដែល​គ្រឿងចក្រ​មួយ​គ្រឿង​នេះ​កំពង់​កាយ​ដី​គ្រួ​ស​២​កន្លែង​នៅ​ជិត​គ្នា​ហើយ​ស្រប​ពេល​មន្ត្រី​ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពត ចុះ​មក​ពិនិត្យ​អេ​ស្កា​មួយ​គ្រឿង​ដែល​គេ​អះអាង​ថា​កាយ​ស្រះ​ឲ្យ​វត្ត និង​ដឹក​ដី​ចាក់​នៅ​បន្ទាយ​ទាហាន​ថ្មី​។ តែ​មន្ត្រី​រ៉ែ​មិន​ទាន់​ទៅ​ពិនិត្យ​កន្លែង​រណ្ដៅ​ដី​មួយទៀត​ផង ស្រាប់តែ​អ្នក​បើក​អេ​ស្កា​បាន​បោល​សន្ធឹក​គ​ក្រើ​ក​ភ្នំ​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​មួយទៀត​។

លោក អ៊ុ​ក វិបុល មន្ត្រី​រ៉ែ និង​ថាមពល​ខេត្តកំពត​បាន​តាម​ទៅ​ពិនិត្យ​រណ្ដៅ​ដី​គ្រួ​ស និង​មន្ត្រ​រ៉ែ​២​នាក់​ទៀត​បាន​តាម​ទៅ​មើល​អេ​ស្កា​គេ​បើក​យក​ទៅ​លាក់​។ លោក អ៊ុ​ក វិបុល បាន​ព្រមាន​ដល់​ម្ចាស់​អ្នកបើកបរ​ឲ្យ​បញ្ឈប់​កាយ​បន្ត​។ តែ​លោក ពេជ្រ សុខា​ប្រធាន​ការិយាល័យ​រ៉ែ​ស្រុក​កំពង់ត្រាច​អះអាង​ថា​ដី​ទាំង​២​កន្លែង​នៅ​ជើងភ្នំ​សាឡី​នោះ សុទ្ធតែ​មាន​ប្លង់ និង​មានច្បាប់​ពី​មូលដ្ឋាន​រួច​ហើយ​។ គេ​ធ្លាប់​បានដឹង​ថា​ខេត្តកំពត និង​ខេត្ត​កែប​មាន​អ្នក​ធ្វើ​អាជីវកម្ម​កាយ​ដី​ថ្ម និង​ដី​ភ្នំ​ដឹក​លក់​ជាង​៣០​ភ្នំ​ហើយ​អ្នក​កាយ​ភ្នំ​លក់​ច្រើន​តែ​អះអាង​ថា​មានច្បាប់​អស់ហើយ​៕ អត្ថបទ: ទេព វណ្ណះ, សម្រួលអត្ថបទ: លុយ សព្វសិទ្ធិ