ខេត្តកំពត ៖ លោកតាម្នាក់បានរៀបធ្វើជាអាស្រមស្ថិតនៅជើងភ្នំម្រោម ក្នុងភូមិពោន ឃុំត្រពាំងសាសាខាងកើត ស្រុកបន្ទាយមាសខេត្តកំពត ដើម្បីធ្វើជាកន្លែងមើលជំងឺជូនពលរដ្ឋ ដែលមករកឱ្យគាត់ជួយព្យាបាល ។ លោកតាមានឈ្មោះពោង សុខ អាយុ៥៦ឆ្នាំ។
លោកតាពោង សុខ បានឱ្យដឹងថា ការព្យាបាលដោយឱសថបុរាណជូនប្រជាប្រពលរដ្ឋនេះ គឺមានរយៈពេល១០ឆ្នាំមកហើយ ដោយមិនយកលុយពីអ្នកជំងឺទេ ។ ជាពិសេស សម្រាប់អ្នកកើតប្ញសដូងបាត ដោយត្រូវអង្គុយត្រាំថ្នាំរយៈពេលខ្លី គឺអាចជាស្បើយត្រឡប់ទៅស្រុកកំណើតវិញ ។ លោកតាបន្តថា គាត់បានចេះមើលអ្នកមានជំងឺនេះ គឺមានតាឥសីនៅជើងភ្នំម្រោមនេះ ជាអ្នកប្រាប់ថ្នាំ គឺឫសឈើ យកទៅជួយព្យាបាលអ្នកមានជំងឺ ហើយមិនឱ្យយកលុយចាប់តាំងពីពេលនោះមានរយៈ១០ឆ្នាំហើយ ។
បើតាមការឱ្យដឹងពីពលរដ្ឋឈ្មោះកប វៀត និងឈ្មោះនាង អិត អាយុ៣២ឆ្នាំ ដែលកំពុងអង្គុយត្រាំថ្នាំប្ញសដូងថា គាត់មកពីភូមិខ្វាវ ឃុំព្រៃពកស្រុកគីរីវង្ស ខេត្តតាកែវ ខ្លួនមានជំងឺប្ញសដូង និងមានអាការឈាម តែពេលមកព្យាបាលនេះ គឺទទួលបានគ្រាន់បើដែរ ។
រីឯលោកណុប អ៊ូច ប្រធានឃុំត្រពាំងសាលាខាងកើតស្រុកបន្ទាយមាស ក៏ឱ្យដឹងដែរថា កន្លែងអាស្រមលោកតាសុខនេះ គាត់មិនដែលចុះមកមើលទេ ប៉ុន្តែប៉ុន្មានឆ្នាំមុននោះ មនុស្សម្នាជាអ្នកមានជំងឺច្រើនណាស់បានមកមើល តែពេលនេះមិនសូវមានអ្នកជំងឺច្រើនដូចមុនទេ ។ អ្នកដែលមកមើលជំងឺ គឺភាគច្រើនជាមនុស្សមកពីខេត្តឆ្ងាយៗតែម្តង ។ អត្ថបទ: ទេព វណ្ណះ, សម្រួលអត្ថបទ: លុយ សព្វសិទ្ធិ