ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ឱ្យដឹងថា ក្រសួងនៅមិនទាន់មានមេធាវីគ្រប់គ្រាន់ សម្រាប់ការពារក្ដីដល់ជនរងគ្រោះនៅឡើយទេ ជាពិសេសពលរដ្ឋនៅតំបន់ជនបទ។ យ៉ាងនេះក្ដី ក៏រដ្ឋាភិបាលបានផ្ដល់ថវិកាជាច្រើនសម្រាប់ទ្រទ្រង់ការងារនេះ ហើយគ្រោងនឹងបង្កើនបន្ថែមទៀតនៅឆ្នាំខាងមុខ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្ដម អង្គវង្ស វឌ្ឍនា បានអះអាងថា ការផ្តល់ជំនួយផ្នែកច្បាប់ក៏នៅតែមានបញ្ហាប្រឈមមួយចំនួនដោយសារបច្ចុប្បន្នកម្ពុជាមិនទាន់មានមេធាវីគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនិងតម្រូវការ ដើម្បីផ្ដល់ការការពារក្តីដល់ជនរងគ្រោះនិងជនជាប់ចោទជាពិសេសនៅតាមបណ្តាខេត្តដាច់ស្រយាល។
ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម អង្គវង្ស វឌ្ឍនាអញ្ជើញចូលរួមក្នុងសន្និសីទ ស្តីពី ការអនុវត្តប្រសើរបំផុតកម្រិតអន្តរជាតិ នៅក្នុងការតាក់តែងគោលនយោបាយស្តីពី ជំនួយផ្នែកច្បាប់នៅកម្ពុជា នាព្រឹកថ្ងៃ២៤សីហា។
ជាមួយគ្នានេះដែរក្រោយបញ្ចប់សន្និសីទ ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់អំពីសារប្រយោជន៏នៃសន្និសីទនេះយ៉ាងដូច្នេះថា
សូមរំលឹកថារាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាលើប្រត្តិបត្តិការការពារក្តីជូនជនក្រីក្រនិងជនងាយរងគ្រោះ ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧នេះចាប់ពី២០០លានរៀល ដល់ ៦០០លានរៀល និងបន្តដល់៩០០លានរៀលនៅឆ្នាំ២០១៨ខាងមុខ៕ប្រភព៖ BayonTV