ក្មាន់​វាយ​ប្រហារ​ដោយ​កាំបិត​នៅ​ទីក្រុង Barcelona ឈ្មោះ​ Younes Abouyaaqoub ត្រូវ​នគរបាល​បាញ់​សម្លាប់​ហើយ​​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្មាន់​វាយ​ប្រហារ​ដោយ​កាំបិត​នៅ​ទីក្រុង Barcelona ឈ្មោះ​ Younes Abouyaaqoub ត្រូវ​នគរបាល​បាញ់​សម្លាប់​ហើយ​​

22/08/2017
អេស្ប៉ាញ៖ នគរបាលអេស្ប៉ាញបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញនេះថា Younes Abouyaaqoub វ័យ ២២ឆ្នាំមានដើមកំណើតម៉ារ៉ុក ជាជនសង្ស័យនៃការបើករថយន្តបំបុកហ្វូងមនុស្សសម្លាប់មនុស្ស ១៣នាក់ក្នុងទីក្រុង Barcelona កាលពីសប្ដាហ៍កន្លងទៅត្រូវបាននគរបាលបាញ់សម្លាប់ហើយ។
នគរបាលបានយកបំពង់ផ្ទុកឧស្ម័នហ្គាសមួយចំនួនចេញ ដែលត្រូវបានរកឃើញក្នុងផ្ទះមួយនៅក្នុងទីក្រុង Alcanar ដែលត្រូវគេជឿថាជាមូលដ្ឋានរបស់ក្រុម ដែលបានធ្វើការវាយប្រហារក្នុងទីក្រុងបាសេឡូណាកាលពីថ្ងៃព្រហស្បតិ៍ ទី១៧កន្លងទៅ។ នគរបាលជឿថា ក្រុមនេះបានជ្រើសរើសមធ្យោបាយវាយប្រហារដោយប្រើរថយន្ត ខណៈពេលដែលមូលដ្ឋានរបស់ពួកគេក្នុងទីក្រុង Alcanar ក្នុងខេត្ត Tarragona នៅភាគនិរតីនៃទីក្រុងបាសេឡូណា ត្រូវបានកម្ទេចក្នុងការផ្ទុះមួយកាលពីថ្ងៃពុធ ទី១៦ ខែសីហា។
នគរបាលសង្ស័យថា ការផ្ទុះដោយមិនដឹងមូលហេតុនោះបានបំផ្លាញផែនការរបស់ក្រុមភេរវកម្មនេះ ដែលគ្រោងនឹងធ្វើការវាយប្រហារដោយគ្រាប់បែកក្នុងទីក្រុងបាសេឡូណា។ បំពង់ផ្ទុកឧស្ម័នជាង ១០០ធុងត្រូវបានរកឃើញនៅក្នុងផ្ទះនោះ៕ប្រភព ៖ BayonTV
អត្ថបទ៖ សុខមាន