អាជ្ញាធរ​ខេត្តតាកែវ ​គ្រោង​បិទ​ទីតាំង​ផលិត​គុយទាវ​សរសៃ​ធំ​ ដែល​មាន​សារធាតុ​បូរ៉ាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាជ្ញាធរ​ខេត្តតាកែវ ​គ្រោង​បិទ​ទីតាំង​ផលិត​គុយទាវ​សរសៃ​ធំ​ ដែល​មាន​សារធាតុ​បូរ៉ាក់

23/08/2017
តាកែវ ៖ អាជ្ញាធរ នឹងមន្ត្រីជំនាញ ជួបប្រជុំគ្នា ដើម្បីចុះបិទទីតាំងផលិតគុយទាវសរសៃធំ ក្រោយពីបានរកឃើញសារធាតុគីមីបូរ៉ាក់។

ទីតាំងផលិតសរសៃគុយទាវបាញ់កាញ់ នៅក្នុងខេត្តតាកែវ នឹងត្រូវលុបបំបាត់ចោលទាំងស្រុងដោយអាជ្ញាធរខេត្តតាកែវ បន្ទាប់ពីមន្ត្រីជំនាញ កាំកុងត្រូលបានរកឃើញសារធាតុគីមីប៉ូរ៉ាក់ ក្នុងសរសៃគុយទាវនេះ ហើយមន្ត្រីជំនាញកាំកុងត្រូលបានស្នើសុំដល់អភិបាលខេត្ត ឲ្យបង្កើតគណៈកម្មការជាបន្ទាន់មួយដើម្បីចុះបិទទីតាំងផលិត។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានប្រាប់BTV នៅថ្ងៃទី២២ ខែសីហានេះថា បន្ទាប់ពីមន្ត្រីជំនាញកាំកុងត្រូលបានចុះត្រួតពិនិត្យទំនិញលើទីផ្សារនានា ក្នុងខេត្តតាកែវកន្លងមក ដោយបានធ្វើតេស្តបឋមទៅលើសរសៃគុយទាវបាញ់កាញ់ ហើយរកឃើញថា មានសារធាតុគីមីប៉ូរ៉ាក់ ដែលវានឹងធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះ ដើម្បីទប់ស្កាត់ពីផលប៉ះពាល់នេះ ក្នុងនាមមន្ត្រីកាំកុងត្រូលបានធ្វើលិខិតទៅឯកឧត្តម អភិបាលខេត្ត ចាត់វិធានការដោយកោះប្រជុំ ជាមួយនឹងអាជ្ញាធរស្រុក និងមន្ទីរជំនាញក្នុងការចុះបិទទីតាំងផលិតសរសៃគុយទាវបាញ់កាញ់នេះឲ្យអស់តែម្ដង។

លោកប្រធានសាខាកាំកុងត្រូល បានបន្តថា វិធានការនៃការចុះបិទទីតាំងនេះ នឹងធ្វើឡើងឆាប់ខាងមុខនេះ បន្ទាប់ពីឯកឧត្តម អភិបាលខេត្ត បានចារឯកភាពតាមសំណើរ របស់កាំកុងត្រូលនៅថ្ងៃអង្គារនេះ។ ការស្នើសុំនេះ ក្នុងគោលបំណងដើម្បីលុបបំបាត់ នៃការចរាចរណ៍សរសៃគុយទាវលើទីផ្សារក្នុងខេត្តទាំងអស់ ពិសេសគឺមិនឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ និងធានាបាននូវសុវត្ថិភាពចំណីអាហារលើទីផ្សារ។

បើតាមលោក ប៉ោ លាងគង់ ក្នុងពេលដ៏ឆាប់ខាងមុខនេះ តាមរយៈការឯកភាពពីឯកឧត្តមអភិបាលខេត្ត រដ្ឋបាលខេត្តនឹងធ្វើការកោះប្រជុំជាមួយនឹងមន្ទីរជំនាញ និងអាជ្ញាធរស្រុកដែលមានទីតាំងផលិតសរសៃគុយទាវ ដើម្បីពិភាក្សាលើបញ្ហា នៃការផលិតសរសៃគុយទាវនេះ ដោយអាជ្ញាធរពាក់ព័ន្ធ នឹងចុះទៅបិទទីតាំងផលិតសរសៃគុយទាវទាំងអស់តែម្ដង ព្រោះកន្លងមកមន្ត្រីជំនាញបានណែនាំដល់ម្ចាស់ទីតាំងផលិតកុំឲ្យដាក់សារធាតុគីមី បូ រ៉ាក់ត ទៅទៀត តែពួកគេនៅតែបន្តដាក់សារធាតុគីមី ដូច្នោះ វិធានការបន្ទាប់គឺត្រូវតែចុះបិទចោលតែម្ដង៕ប្រភព ៖ BayonTV