អាជ្ញាធរ​រាជធានី​ ជំរុញ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ​ចំណតរថយន្ត​តាក់​ស៊ីច្បារ​អំពៅ​ កែ​លំ​អរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​អនាម័យ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាជ្ញាធរ​រាជធានី​ ជំរុញ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ​ចំណតរថយន្ត​តាក់​ស៊ីច្បារ​អំពៅ​ កែ​លំ​អរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​អនាម័យ

23/08/2017
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុនទទួលការវិនិយោគនៅចំណតរថយន្តតាក់ស៊ី ផ្សារច្បារអំពៅ ធ្វើការកែលំអរហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យ ក្រោយពីបានមើលឃើញថាក្រុមហ៊ុន ដែលទទួលការវិនិយោគនៅចំណតរថយន្តតាក់ស៊ីនេះ រៀបចំមិនទាន់បានល្អនូវឡើយ ដែលជាតម្រូវឲ្យមានការកែសម្រួលឡើងវិញ រួមនិងការកែតម្រូវលើការយកលុយពីរថយន្តផងដែរ។
ការជំរុញបែបនេះ របស់អាជ្ញាធររាជធានីភ្នំពេញត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២២ ខែសីហា នេះ ក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការបន្តកិច្ចសន្យាវិនិយោគទីតាំងចំណតរថយន្តតាក់ស៊ីផ្សារច្បារអំពៅ នៅសាលារាជធានីភ្នំពេញ ដែលដឹកនាំកិច្ចប្រជុំដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តំណាងក្រុមហ៊ុនទទួលសិទ្ធិវិនិយោគចំណតរថយន្តតាក់ស៊ីខាងលើ និងមានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។

តំណាងក្រុមហ៊ុនទទួលសិទ្ធិវិនិយោគចំណតរថយន្តតាក់ស៊ីខាងលើ បានឲ្យដឹងថា ក្រុមហ៊ុនបានទទួលកិច្ចសន្យាវិនិយោគពីរដ្ឋបាលរាជធានី រហូតដល់ឆ្នាំ២០១៨ ហើយក្នុងកិច្ចសន្យាក្រុមហ៊ុនត្រូវធ្វើការកែលំអរចំណត ចំនួន៩ចំណុច ដូចជា ការរៀបចំចាក់បេតុងសរសៃដែក លើចំណតទំហំ ៣៧ម៉ែត្រ គុណ និង៨១ម៉ែត្រ ការដាក់លូជុំវិញចំណត ធ្វើចិញ្ចើម ផ្លូវ ស្លាកចរាចរ រួមនឹងការសាងសង់បង្គន់ អនាម័យចំនួន១០កន្លែងផងដែរ ហើយលើកិច្ចការងារនេះ មន្ទីររៀបចំក្រុង និងអាជ្ញាធរខណ្ឌក៏ចូលរួមផងដែរ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងកិច្ចប្រជុំនោះក៏បាន ជំរុញឲ្យក្រុមហ៊ុនដែលទទួលបានការវិនិយោគនេះ ធ្វើការកែលំអរហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងចំណត រួមនឹងរៀបចំអនាម័យនៅចំណតឲ្យបានល្អប្រសើរ ដោយកន្លងមកនេះ ក្រុមហ៊ុនរៀបចំមិនទាន់បានល្អប្រសើរ ហើយការកែតម្រូវលើការយកលុយពីក្បាលឡានក៏ត្រូវតែធ្វើឡើងដោយភាពត្រឹមត្រូវផងដែរ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា តាមកិច្ចសន្យាចាស់ទោះបីជាមិនទាន់វិនិយោគថ្មីក៏ដោយ នៅចុងកិច្ចសន្យាចាស់អ្នកវិនិយោគត្រូវតែរៀបចំឲ្យស្អាត ដើម្បីប្រគល់មកឲ្យសាលារាជធានីវិញ។

លោក បន្ថែមថា អ្នកវិនិយោគត្រូវរៀបចំលើកប្លង់សោភ័ណភាព យ៉ាងយូររយៈពេល២សប្ដាហ៍ ដើម្បីដាក់ឆ្លងរដ្ឋបាលរាជធានី រីឯការកំណត់តម្លៃចំណតវិញ រដ្ឋបាលខណ្ឌច្បារអំពៅ តំណាងអ្នកវិនិយោគ និងខាងក្រសួងសេដ្ឋកិច្ច នឹងពិភាក្សាគ្នាកំណត់តម្លៃណាមួយ ហើយដាក់ឆ្លងសាលារាជធានីភ្នំពេញ ។ ជាមួយការបន្តការវិយោគ សំខាន់គឺក្រុមហ៊ុនត្រូវរៀបចំឲ្យបានល្អ និងសោភ័ណភាពស្អាត៕ប្រភព ៖ BayonTV