ប្រជាជន​១០០​ភាគរយ ​រស់នៅ​ទីប្រជុំជន​នឹង​មាន​អ៊ិន​ធឺ​ណែត​ ប្រើប្រាស់​ នៅ​ឆ្នាំ​ ២០២០ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រជាជន​១០០​ភាគរយ ​រស់នៅ​ទីប្រជុំជន​នឹង​មាន​អ៊ិន​ធឺ​ណែត​ ប្រើប្រាស់​ នៅ​ឆ្នាំ​ ២០២០

22/08/2017
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ត្រាំ អ៊ីវតឹក ថ្លែងថា បើយោងតាមគោលនយោបាយ អភិវឌ្ឍន៍ ICT នៅឆ្នាំ២០២០ ប្រជាជន១០០ភាគរយ រស់នៅទីប្រជុំជន នឹងមានអ៊ិនធើណែត ប្រើប្រាស់ ហើយ៧០% នៅតំបន់ជនបទ ក៏នឹងមានមានអ៊ិនធើណែតប្រើប្រាស់ផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងបែបនេះ ក្នុងឱកាសពិធីសម្ពោធបច្ចេកវិទ្យា 4.5G របស់ក្រុម Smart Axiata កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ។

ឯកឧត្តម ត្រាំ អ៊ីវតឹក បានលើកឡើងថា ពេលបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា៤៥% មិនទាន់មានអ៊ិនធើណែត ប្រើប្រាស់នៅឡើយ ហើយក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍ បាននឹងកំពុងខិតខំការងារនេះ បន្ថែមទៀត ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងនេះ។ ឯកឧត្តម បន្តថា បច្ចុប្បន្នប្រព័ន្ធICT នៅកម្ពុជាបានជំរុញ អោយផ្នែកជំនួយកាន់មានភាពប្រសើរឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក ថូម៉ាស ហ៊ុន អគ្គនាយកក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា Smart នៅតែបន្តធានាឲ្យបានថា អតិថិជនរបស់ខ្លួនអាចទទួលបានសេវាកម្មល្អបំផុត។លោក បន្តថា Smart បានបោះទុនវិនិយោគចំនួន ៧៥លានដុល្លារ កាលពីឆ្នាំ២០១៦ និង៨០លានដុល្លារទៀតក្នុងឆ្នាំនេះ ដើម្បីពង្រីកនិងកែលម្អបណ្តាញ ដើម្បីផ្តល់ជូនសេវាអ៊ិនធឺណែត និងសេវាកម្មបែបឌីជីថលនានាបន្ថែមទៀត។ បន្ទាប់ពីបានក្លាយជាប្រតិបត្តិករដំបូងបង្អស់ដែលនាំយក 4G LTE និង 4G + មកកម្ពុជា ឥឡូវនេះ ក្រុមហ៊ុន Smartក៏បាននាំមកនូវ 4.5G ដល់កម្ពុជាទៀត ហើយ 5G ក៏នឹងមកដល់ក្នុងពេលខាងមុខ៕ ប្រភព ៖ BayonTV