រដ្ឋមន្ត្រី​ការងារ​ ៖ ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ នឹងត្រូវ​អនុវត្ត​នៅ​ចុងឆ្នាំ​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ត្រី​ការងារ​ ៖ ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ នឹងត្រូវ​អនុវត្ត​នៅ​ចុងឆ្នាំ​នេះ

22/08/2017
ភ្នំពេញ ៖ ជាថ្មីម្តងទៀត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា នឹងត្រូវដាក់ឲ្យអនុវត្តន៍នៅចុងឆ្នាំ២០១៧នេះ ដែលនឹងផ្តល់អត្ថប្រយោជន៍ ជាច្រើន ដល់កម្មករនិយោជិក ក៏ជាដល់ប្រទេសជាតិទាំងមូលផងដែរ។

នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ មានប្រសាសន៍ថា ការរៀបចំឱ្យមានសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីឆ្លើយតបទៅ នឹងស្ថានភាពសេដ្ឋកិច្ចសមាហរណកម្មអាស៊ាន ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ និងសង្គមជាតិនាពេលបច្ចុប្បន្ន។

ដោយឡែក នៅក្រោយសិក្ខាសិក្ខាសាលា លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និងលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងស្រដៀងគ្នា ដោយស្នើឲ្យមានការផ្លាស់ប្ដូរ យោបល់ឲ្យបានច្រើនជាមួយសហជីព និងឲ្យស្រុះស្រួលយោបល់គ្នាសិន មុន នឹងអនុម័តនិងដាក់ឲ្យអនុវត្តន៍ច្បាប់នេះ ព្រោះច្បាប់នេះ គឺសំខាន់សម្រាប់កម្មករ និយោជិក។

ទាក់ទិន នឹងច្បាប់ស្តីពីប្រាក់ឈ្នួលខាងនេះ លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសជីពជាតិកម្ពុជា បានថ្លែងគាំទ្រច្បាប់នេះ ព្រោះថា ច្បាប់នេះ នឹងធានាការកំណត់ប្រាក់ឈ្នួលអប្បបរមាមួយតាមបែបវិទ្យាសាស្ត្រ និងធានាប្រសិទ្ធភាពក្នុងការកំណត់លក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច។

គោលបំណងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាថ្ងៃនេះ ដើម្បីប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់កាន់តែមានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបាន និងដើម្បីឲ្យសិក្ខាកាមចូលរួមទាំងអស់ផ្តល់ជាមតិយោបល់ និងធាតុចូលដ៏មានសារៈសំខាន់នានាបន្ថែមទៀតទៅលើសេចក្តីព្រាងច្បាប់មួយនេះ៕ប្រពភ ៖ BayonTV