ក្រសួង​រៀបចំ​ដែនដី​ ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួង​រៀបចំ​ដែនដី​ ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ

22/08/2017
ភ្នំពេញ ៖ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ទេព ធន បានជំរុញឲ្យមន្ត្រីក្រសួងផ្តល់សេវាសាធារណៈ ឲ្យបានល្អដល់ប្រជាពលរដ្ឋ។ ឯកឧត្តម បញ្ជាក់ថា ការផ្ដល់សេវាសាធារណៈបានល្អ មានប្រសិទ្ធភាព និងគុណភាព គឺជាការចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយកម្រិតជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើង ដែលជាគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម ទេព ធន ថ្លែងបែបនេះ ក្នុងឱកាសចូលរួមវគ្គផ្សព្វផ្សាយស្ដីពីការអនុវត្តប្រកាសរួមថ្មី ស្ដីពីការផ្ដល់សេវាសាធារណៈ និងការផ្ដល់ថវិការង្វាន់លើការគ្រប់គ្រង និងការប្រមូលចំណូលពីកម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង កាលពីថ្ងៃចន្ទម្សិលមិញ។

ឯកឧត្តម ទេព ធន មានប្រសាសន៍ថា ដើម្បីធានាប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងគោរពពេលវេលាកំណត់ នៃការផ្ដល់សេវាសាធារណៈ ឆ្លើយតបបានទៅ នឹងសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ អ្នកផ្ដល់សេវាត្រូវអនុវត្តតាមគោលការណ៍៥គឺ ១.គុណភាពព័ត៌មាន ២.ភាពងាយស្រួលក្នុងការទទួលយកសេវា ៣.ភាពយកចិត្តទុកដាក់ក្នុងការទទួលប្រជាពលរដ្ឋ ៥.សេវាផ្ដល់តាមគោលការណ៍កំណត់ និងអភិបាលកិច្ចល្អ និង៥. យន្តការព័ត៌មាន ត្រឡប់នឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ។

តារាងឧប សម្ព័ន្ធ នៃប្រកាសរួមថ្មី ដែលកំពុងធ្វើការផ្សព្វផ្សាយនេះបង្ហាញថា ប្រភេទមុខសេវារបស់ក្រសួងទាំងក្នុងសមត្ថកិច្ចកណ្ដាល និងសមត្ថកិច្ចរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងរដ្ឋបាលរាជធានី–ខេត្ត បានរហូតដល់៣៩៣មុខសេវា គឺមានការកើនឡើងចំនួន ២៣៩មុខសេវា បើធៀបទៅ នឹងតារាងឧបសម្ព័ន្ធប្រកាសរួមលេខ ៩៩៥ ដែលមានត្រឹមតែ១៥៤មុខសេវាតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលនូវមុខសេវាផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់ក្រោម ៥០០ម៉ែត្រក្រឡា ដែលអនុវត្តដោយច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ៕ប្រភព ៖ BayonTV