ក្រសួង​បរិស្ថាន​បាន​ផ្ទេរ​មុខ​ងារ​គ្រប់​គ្រង​តំបន់​ការ​ពារ​ធម្ម​ជាតិ ​និង​សហគមន៍​តំ​បន់​ការ​ពារ​ធម្មជាតិ​ទៅ​ឱ្យ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួង​បរិស្ថាន​បាន​ផ្ទេរ​មុខ​ងារ​គ្រប់​គ្រង​តំបន់​ការ​ពារ​ធម្ម​ជាតិ ​និង​សហគមន៍​តំ​បន់​ការ​ពារ​ធម្មជាតិ​ទៅ​ឱ្យ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ

22/08/2017
ភ្នំពេញ៖ នៅក្នុងវេទិកាថ្នាក់ជាតិលើកទ២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងសមត្ថកិច្ចរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថានបានផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមន្ទីរបរិស្ថានជាសេនាធិការ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ដែរថា ក្រសួងបរិស្ថានបានខិតខំជំរុញការអនុវត្តសារាចរណែនាំ លេខ០៥ ស.រ.ណ.ន. ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដោយសហការជាមួយគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពង្រឹងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ ដោយបានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។
ក្នុងវេទិការថ្នាក់ជាតិនាថ្ងៃនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា បច្ចុប្បន្ន ក្រសួងបរិស្ថានបាននឹងកំពុងខិតខំធ្វើការកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ រួមមាន៖ «តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍» បោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិ រៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោះស្រាយទំនាស់ដីធ្លី សហការចុះបញ្ជីដីធ្លី និងរៀបចំផែនទីសម្រាប់ការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដូចជា ដីលំនៅដ្ឋាន ដីសមូហភាពជនជាតិដើមភាគតិច សម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច និងតំបន់ការពារធម្មជាតិ ក៏ដូចជាសម្រាប់ការកំណត់ និងបង្កើតតំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត។ ជាមួយគ្នានេះដែរ តាមរយៈយុទ្ធនាការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅទូទាំងប្រទេសត្រូវបានលុបបំបាត់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចមួយចំនួន ដូចជា ការលួចកាប់ឈើ និងការកាប់រុករានទន្ទ្រានយកដីរដ្ឋនៅបន្តកើតមាន ហើយការរុករក និងធ្វើអាជីវកម្មរ៉ែ ក៏ដូចជា ការប្រើប្រាស់ដីនៅក្នុងតំបន់ការពារធម្មជាតិសម្រាប់ជាមូលដ្ឋានកងទ័ព នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តរួមគ្នាចាត់វិធានការគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ប្រភព ៖​ BayonTV