តម្លៃ​ប្រេង​ឥន្ធនៈ​គិត​ចាប់ពី​ថ្ងៃ​ទី​២២ សីហា នៅ​រក្សា​តម្លៃ​ដដែល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តម្លៃ​ប្រេង​ឥន្ធនៈ​គិត​ចាប់ពី​ថ្ងៃ​ទី​២២ សីហា នៅ​រក្សា​តម្លៃ​ដដែល

22/08/2017
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយធំៗ គិតចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ នៅតែរក្សាតម្លៃដដែល នេះបើធៀបនឹងរយៈពេល ១០ថ្ងៃកន្លងទៅ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍របស់ក្រសួងពាណិជ្ជ កម្ម បានបង្ហាញនៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងទៀតថា យោងប្រកាសអន្តរ ក្រសួងពាណិជ្ជកម្ម, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦។

ក្រសួងពាណិជ្ជកម្ម ធ្វើការជម្រាបជូនដំណឹងដល់គ្រប់ស្ថានីយ ប្រេងឥន្ធនៈទាំងអស់នៅកម្ពុជាអំពីថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តថ្លៃលក់រាយថា សម្រាប់ប្រេងសាំងស៊ុបពែរថ្លៃ ៣.៨៥០រៀល ក្នុងមួយលីត្រ , ប្រេងសាំង ធម្មតាថ្លៃ ៣.៧៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតថ្លៃ ៣.៤០០រៀល នៅក្នុងមួយលីត្រ។

បើយោងតាមតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ត្រូវបានជួញដូរក្នុងតម្លៃ ត្រូវបានជួញដូរក្នុង តម្លៃ ៤៧.០៩ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ចំណុះ១៥៩លីត្រ ដែលជាតម្លៃកើនឡើងបន្តិច បើប្រៀប ធៀបនឹងថ្ងៃម្សិលម៉ិញ។ ដែលនៅថ្ងៃនេះ តម្លៃប្រេង West Texas Intermediate កើនឡើង០.៣១ដុល្លារ និងត្រូវបានជួញដូរក្នុងតម្លៃ ៤៧.០៩ដុល្លារ និងប្រេង Brent North Sea បានកើន ឡើង០.៧៦ដុល្លារ និង ត្រូវបានជួញដូរក្នុងតម្លៃ ៥១.០៣ដុល្លារក្នុងមួយបារ៉ែល៕ ប្រភព ៖ BayonTV