អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​ជនជាតិ​ហុង​ហ្គា​រី​សុំ​ការ​គាំទ្រ​ពី​កម្ពុជា​លើ​ការស្រាវជ្រាវ​នៅ​តំបន់​ប្រាសាទ​កោះ​កេរ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​ជនជាតិ​ហុង​ហ្គា​រី​សុំ​ការ​គាំទ្រ​ពី​កម្ពុជា​លើ​ការស្រាវជ្រាវ​នៅ​តំបន់​ប្រាសាទ​កោះ​កេរ​

22/08/2017
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនាទីសី្តការក្រសួង ព្រឹកថ្ងៃទី២១ ខែសីហានេះ លោកសាស្ត្រាចារ្យ ហ្ស៊ីនិក អ៊ីសម៉ាន់ ប្រធានវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ ប្រទេសហុងហ្គារី ស្នើលោកជំទាវ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគាំទ្រលើគម្រោងស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យានៅតំបន់កោះកេរបន្តទៀត ។

លោកសាស្ត្រាចារ្យ បានជម្រាបជូនលោកជំទាវថា កន្លងមកលោកបានសិក្សាស្រាវជ្រាវ និងធ្វើកំណាយទាក់ទងនិងវិស័យបុរាណវិទ្យា នៅតំបន់ប្រាសាទកោះកេរ ដោយមានកិច្ចសហប្រតិបតិ្តការជាមួយអាជ្ញាធរអប្សរា ដែលសព្វថ្ងៃនេះ តំបន់ប្រាសាទកោះកេរ គឺស្ថិតនៅក្រោមអាជ្ញាធរព្រះវិហារវិញ។

ដូច្នេះលោកស្នើសុំបន្តកិច្ចការសិក្សាស្រាវជ្រាវបន្តទៀត ដោយតាមរយៈទិន្នន័យបានបង្ហាញ (អង្គការឡៃដា)នូវភស្តុតាងថ្មីៗជាច្រើនទៀត ពាក់ព័ន្ធវិស័យបុរាណវិទ្យា។ ដូចនេះលោកសុំចុះជាអនុស្សារណៈ ជាមួយអាជ្ញាធរព្រះវិហារ ដើម្បីស្រាវជ្រាវបន្តទៀត ជាពិសេស ដើម្បីចូលរួមការទប់ស្កាត់ការជួញដូរវត្ថុបុរាណ និងការប្រគល់វត្ថុបុរាណខ្មែរមកជូនកម្ពុជាវិញ ដោយកន្លងលោក បាននាំយកវត្ថុបុរាណមួយចំនួនប្រគល់ជូនក្រសួងវិញនៅសារមនី្ទរជាតិ កាលពីខែមីនា ឆ្នាំ២០១៧កន្លងទៅ។

ក្នុងជំនួបនោះ លោកបានប្រគល់របាយការណ៍ ដែលទទួលបានពីកិច្ចការស្រាវជ្រាវបញ្ចប់ក្នុងឆ្នាំ២០១៥ជូនលោកជំទាវរដ្ឋមន្រី្ត ហើយក្នុងគម្រោងចុះអនុស្សារណៈនោះ គឺផ្តោតលើការស្រាវជ្រាវពីសិលាចារឹកនៅប្រាសាទក្រចាប់និងធ្វើកំណាយបុរាណវិទ្យា ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ ។

ជាការឆ្លើយតបលោកជំទាវ ភឿង សកុណា សូមស្វាគមន៍ និងឯកភាពឲ្យមានការសិក្សាស្រាវជ្រាវបន្តទៀតរបស់លោកសាស្ត្រាចារ្យ ដោយសហការជាមួយនឹងអាជ្ញាធរព្រះវិហារ ដើម្បីឈានដល់ការចុះអនុស្សារណៈបន្ថែមក្នុងគម្រោងដ៏ល្អ ទាំងអស់នេះ ជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការផ្តល់ទិន្នន័យកាន់តែច្បាស់លាស់ពាក់ព័ន្ធនឹងការរស់នៅរបស់ប្រជាជនក្នុងសម័យកាលនោះ ហើយបានបង្ហាញនូវអត្តភាព ប្រវតិ្តសាស្ត្រជាច្រើនទុកជូនកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់៕ប្រភព ៖ BayonTV