អង្គការ​មេត្រី​អន្តរជាតិ សុំ​ការ​អភ័យទោស​ចំពោះ​ស្រី្ត​ខ្មែរ និង ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អង្គការ​មេត្រី​អន្តរជាតិ សុំ​ការ​អភ័យទោស​ចំពោះ​ស្រី្ត​ខ្មែរ និង ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​

22/08/2017
ភ្នំពេញ៖ ប្រធានអង្គការមេត្រីភាព បានថ្លែងសោកស្ដាយយ៉ាងខ្លាំង ចំពោះការឈឺចាប់ និង ធ្វើឲ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរចំពោះប្រជាជនកម្ពុជា ចំពោះហេតុការណ៍ដែលបានកើតឡើងដោយទូរទស្សន៍ CNN នាពេលកន្លង មក និងសូមថ្លែងនូវការសុំទោសចំពោះប្រជាជនកម្ពុជា, ស្ត្រីខ្មែរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក ដន ប្រ៊ូវស្ទ័រ (Don Brewster) នាយកប្រតិបត្តិនៃអង្គការមេត្រីអន្តរជាតិហៅកាត់ A.I.M បានថ្លែង ក្នុងសន្និសីទសារព័ត៌មាននៅអង្គការរបស់ខ្លួន ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ នាថ្ងៃ ២១ សីហាថា A.I.M ដែលកំពុងដំណើរសព្វថ្ងៃ ត្រូវបានសាធារណជនចោទប្រកាន់ដោយភ័ន្តច្រឡំថា រូបលោកកំពុងធ្វើ ការងារ និងនៅពីក្រោយទូរទស្សន៍ CNN ក្នុងការធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី កម្ពុជា ហើយមិនបានធ្វើការងារដើម្បីជួយប្រជាជនកម្ពុជានោះឡើយ។ លោកបន្តថា ការចោទប្រកាន់នេះ គឺមិនត្រឹមត្រូវឡើយ។

លោកបន្ថែមថា ក្នុងនាមរូបលោកផ្ទាល់ ក្រោយពីចូលមកបម្រើការងារនៅកម្ពុជាអស់រយៈពេលជាង១០ ឆ្នាំមកនេះ គឺលោកមានការគោរពស្រឡាញ់ចំពោះប្រជាជនកម្ពុជា គោរពដឹងគុណចំពោះព្រះរាជាណា ចក្រកម្ពុជា ក្នុងនោះលោកបានចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាជនកម្ពុជារាប់ ពាន់នាក់ ជាពិសេសកុមារ និង ស្ត្រីរងគ្រោះ និង ងាយរងគ្រោះ ព្រមទាំងបានចូលរួមក្នុងសកម្មភាពប្រយុ ទ្ធប្រឆាំងអំពើរជួញដូរមនុស្ស និងធ្វើការងារមនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា ដោយមិនបានធ្វើឲ្យមាន ផលប៉ះពាល់ដល់ប្រជាជនកម្ពុជា ឬ មានការឈឺចាប់នោះឡើយ ។

លោកក៏បានថ្លែងនូវការស្តោកស្តាយយ៉ាងខ្លាំង ចំពោះការឈឺចាប់ និងការធ្វើឲ្យប៉ះពាល់ដល់ប្រជាជនកម្ពុ ជា នូវហេតុការណ៍ដែលកើតឡើងដោយសារការផ្សព្វផ្សាយរបស់ទូរទស្សន៍ CNN នាពេលកន្លងមក ក្នុង នោះ លោកក៏បានថ្លែងសុំទោសជាចំហរផងដែរ ចំពោះប្រជាជនកម្ពុជា ជាពិសេសស្រី្ត និង ប្រមុខដឹកនាំ រាជរដ្ឋាភិបាល លើហេតុការណ៍ដែលកើតឡើងខុសពីការរំពឹងទុក ហើយនៅក្នុងពេលថ្មីៗកន្លងមកនេះ លោកក៏បានសរសេរលិខិតសុំទោសចំពោះសម្តេចតេជោ ហ៊ុន សែន នូវរាល់កំហុសដែលកើតមានឡើង នេះផងដែរ។

លោក ដន ប្រ៊ូវស្ទ័រ បញ្ជាក់បន្ថែមថា កន្លងមកទូរទេស្សន៍ CNN ពិតជាបានទាក់ទងមកលោកមែន ក្នុងការ សុំសម្ភាសជាមួយក្មេងស្រី៣នាក់ ដែលជាជនជាតិវៀតណាមរស់នៅក្នុងសហគមន៍តំបន់ស្វាយប៉ាក។ លោកបន្តថា កន្លងមក CNN ក៏ធ្លាប់សម្ភាសន៍ជាមួយក្មេងស្រី៣នាក់នោះផងដែរ ក្រោយពីបានសង្គ្រោះ

ដោយសមត្ថកិច្ចនគបាលពីអំពើជួញដូរផ្លូវភេទ។ ពាក់ព័ន្ធនឹងការសម្ភាសនោះ ក៏ជាការសម្រេចចិត្តរបស់ ក្មេងស្រីទាំងបីនោះដែរ។

លោកបន្ថែមថា ពាក់ព័ន្ធបញ្ហានេះ លោកនឹងគាំទ្រ ព្រមទាំងសហការជានិច្ចជាមួយនឹងមន្ត្រីមានសមត្ថកិច្ច ដើម្បីបើកការស៊ើបអង្កេតឲ្យកាន់តែទូលាយ និង មានតម្លាភាព ព្រោះនេះគឺជាបញ្ហាសង្គមយ៉ាងធំ ជាពិសេ សការធ្វើឲ្យមានភាពអាប់អោន ដល់ស្រី្តខ្មែរគ្រប់ៗរូបផងដែរ៕