អង្គការ​អភិរក្ស​សត្វ​ព្រៃ ស្នើសុំ​សម្ដេច​ក្រឡាហោម​ជួយ​ទប់ស្កាត់​បទល្មើស​បាញ់​សត្វព្រៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អង្គការ​អភិរក្ស​សត្វ​ព្រៃ ស្នើសុំ​សម្ដេច​ក្រឡាហោម​ជួយ​ទប់ស្កាត់​បទល្មើស​បាញ់​សត្វព្រៃ

22/08/2017
ភ្នំពេញ៖ អង្គការអភិរក្សធនធានធម្មជាតិ ដែលកំពុងធ្វើសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនឆ្នាំមកហើយ បានស្នើសុំសម្តេចក្រឡាហោម បើកកិច្ចប្រជុំមួយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយទប់ស្កា ត់បទល្មើសបរបាញ់សត្វព្រៃ ដែលនៅតែបន្តកើតមាន។ ក្នុងជំនួបនោះ សម្តេចក្រឡាហោមក៏បានឯកភាព និងទទួលស្គា ល់ថា បទល្មើសបរបាញ់សត្វព្រៃ នៅតែបន្តកើតមានតាមតំបន់មួយចំនួនជាដដែលមកទល់នឹងពេលនេះ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឯកភាព និងទទួលស្គាល់យ៉ាងដូច្នេះខ ណៈអនុញ្ញាតឱ្យលោកស្រី ស៊ូ វណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការ Wildlife Alliance ចូលជួបពិភាក្សាការងារ និង ស្នើសុំយោបល់ ព្រមទាំងរាយការណ៍ជូនសម្តេច អំពីវឌ្ឍនភាពការងាររបស់អង្គការ ដែលបានធ្វើនៅកម្ពុជាជាច្រើន ឆ្នាំមកនេះ នៅទីស្តីការក្រសួងនាល្ងាចថ្ងៃ ២១ សីហា។

ក្នុងជំនួបនោះ លោកស្រីក៏បានស្នើសុំយោបល់ និងរាយការណ៍ពីបញ្ហាប្រឈមមួយចំនួន ដែលអង្គការបានជួបប្រទះក្នុងការបំពេញការងារកន្លងមក។ លោកស្រីក៏បានរាយការណ៍ជូនថា ជារួមអង្គការមួយនេះ មានទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការចុះអនុស្សារណៈជាមួយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានជាដើម ដោយផ្ដោតលើការងារ អភិរក្សជីវៈចម្រុះ, ការពារសត្វព្រៃ និង ការងារអភិវឌ្ឍន៍នៅតំបន់សហគមន៍អេកូទេសចរណ៍នៅខេត្តកោះកុង ដែលបានរួមចំណែកដល់ការលើកកំពស់ជីវភាពរស់នៅរបស់ប្រ ជាពលរដ្ឋបានជាច្រើនពាន់គ្រួសារ ឱ្យចាកចេញឆ្ងាយពីមុខរបរដើរបរបាញ់សត្វ និងកាប់បំផ្លាញព្រៃឈើនៅកម្ពុជា អ ស់រយៈពេលជាង១៤ឆ្នាំមកហើយ។

លោកស្រីក៏បានរាយការណ៍អំពីសកម្មភាពកាប់បំផ្លាញព្រៃឈើ ក៏ដូចជាសកម្មភាពបរបាញ់សត្វព្រៃខុសច្បាប់ ដែល នៅតែបន្តកើតមានតាមតំបន់មួយចំនួនក្នុងខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី និង មណ្ឌលគិរីជាដើម។ បញ្ហានេះ គឺជា រឿងដែលគួរឱ្យព្រួយបារម្ភ ចំពោះការបាត់បង់ធនធានធម្មជាតិនៅកម្ពុជា។ លោកស្រី ក៏បានស្នើសុំយោបល់ពីសម្តេចក្រឡាហោម ក៏ដូចជាការចូលរួមពីក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាលុបបំបាត់សកម្មភាពទាំងនេះ។

ក្នុងនាមក្រសួង សម្តេចក្រឡាហោមបានសាទរ ចំពោះសមិទ្ធផលដែលអង្គការសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមក ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ក៏ដូចជាចូល រួមចំណែកដល់ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺការថែរក្សាធនធានធម្មជាតិផ្ទាល់តែម្តង ដែលស្របជាមួយនឹងការខិតខំប្រឹងប្រែង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនោះដែរ សម្តេចក៏ បានលើកទឹកចិត្តឱ្យអង្គការមួយនេះ បន្តធ្វើការងាររបស់ខ្លួនតទៅទៀត ក្នុងការអភិរក្ស ក៏ដូចជាការអប់រំដល់ប្រជាពល រដ្ឋ និងការពង្រីកគម្រោងអនុវត្តរបស់ខ្លួនបន្ថែមទៀត។

សម្តេចក្រឡាហោម ក៏បានឯកភាពចំពោះការលើកឡើងរបស់លោកស្រីចំពោះបញ្ហាដែលកំពុងតែកើតមានឡើង ហើ យសម្តេចក៏បានឯកភាពតាមសំណើរបស់លោកស្រី ក្នុងការរៀបចំកិច្ចប្រជុំមួយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យទៅលើបញ្ហាដែលកើតមាននេះ ដើម្បីខិតខំរួមគ្នាស្វែងរកដំណោះស្រាយជាក់ស្តែងទៅលើបញ្ហាទាំងនោះ៕ ប្រភព ៖ BayonTV