មន្ត្រីជំនាញ​អន្តរ​ក្រសួង​ត្រួត​ពិនិត្យ ​និង​វាយ​តម្លៃ ​សុពល​ភាព ​និង​ប្រគល់​ទទួល​ការងារ​សាង​សង់​ប្រព័ន្ធ​ធារា​សាស្ត្រ​នៅ​ខេត្ត​កណ្តាល​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មន្ត្រីជំនាញ​អន្តរ​ក្រសួង​ត្រួត​ពិនិត្យ ​និង​វាយ​តម្លៃ ​សុពល​ភាព ​និង​ប្រគល់​ទទួល​ការងារ​សាង​សង់​ប្រព័ន្ធ​ធារា​សាស្ត្រ​នៅ​ខេត្ត​កណ្តាល​

22/08/2017
កណ្តាល៖ នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ សុពលភាព និងប្រគល់ទទួលការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៤ ប្រព័ន្ធក្នុងនោះរួមមាន ៖

១. សុពលភាពការងារសាងសង់ឡើងវិញទំនប់ការពារទឹកជំនន់ដើមឫស ស្ថិតក្នុងឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
២. សុពលភាពការងារសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រព ត្រពាំងក្តារ ស្ថិតក្នុងឃុំស្រែជា ស្រុកដងទង់ ខេត្តកំពត។
៣. សុពលភាពការងារសាងសង់ប្រឡាយ ០៤ ជំហានទី ១ ស្ថិតក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ
៤. ប្រគល់-ទទួលការងារសាងសង់ប្រឡាយ ០៤ ជំហានទី ២ ស្ថិតក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ៕ប្រភព៖ BayonTV