រយៈ​ពេល​៦​ខែ​ឆ្នាំ២០១៧ ​អត្រា​ជន​រង​គ្រោះ​ដោយ​សារ​មីន​មាន​ចំនួន​៣២នា​ក់​ថយ​ចុះ​៣៧% - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រយៈ​ពេល​៦​ខែ​ឆ្នាំ២០១៧ ​អត្រា​ជន​រង​គ្រោះ​ដោយ​សារ​មីន​មាន​ចំនួន​៣២នា​ក់​ថយ​ចុះ​៣៧%

22/08/2017
ភ្នំពេញ៖ របាយការណ៍អាជ្ញាធរមីនបានប្រកាសថា នៅឆមាសទី១ ឆ្នាំ២០១៧កន្លងមក អត្រាជនរងគ្រោះដោយសារមីន មានចំនួន៣២នាក់ ថយចុះ៣៧% បើប្រៀបធៀបនឹងអត្រាគ្រោះថ្នាក់ក្នុងឆ្នាំ២០១៦ ដែលមានចំនួន៥១នាក់។


របាយការណ៍បន្តថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ កម្ពុជាបានធ្វើការបោសសម្អាតមីន លើទំហំផ្ទៃដីចំនួន ២៧.៣៨០.៧៣០ ម៉ែត្រក្រឡា ដែលមានមីនប្រឆាំងមនុស្ស ១.៦៧២គ្រាប់ មីនប្រឆាំងរថគ្រោះ ៨៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៣១.៥៥១គ្រាប់ ដោយមានអ្នកទទួលផលចំនួន ៥៩.៤២៥គ្រួសារ ក្នុងនោះមានប្រជាជនចំនួន ១៩.៣៩៥នាក់ (ស្រីចំនួន ៩.៥០៧ នាក់)។

ក្នុងទំហំផ្ទៃដីដែលបានធ្វើការបោសសម្អាតរួចមាន ៨២.% ជាដីសម្រាប់កសិកម្ម ១៨% សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា (ផ្លូវ ប្រឡាយ និងបរិស្ថាន[ព្រៃ])៕ ប្រភព៖ BayonTV