ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរ បេក្ខជន បេក្ខនារីដែលបានជាប់ក្នុងការប្រកួត “ខ្ញុំជាយុវជនគំរូកម្ពុជា” វគ្គទី ១២ វគ្គពិសេស តាមរយៈការបោះឆ្នោតនៅលើ Facebook សម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីពេលថ្មីៗ កន្លងមកនេះ ។
លេខ (១) បេក្ខជន ហ៊ុន តូហូរ បានសំឡេងបោះឆ្នោតគាំទ្រ (8,489 Likes) ផ្នែកគំនូរ: < មានម៉ែទើបមានកូននៅថ្ងៃនេះ> , លេខ (២) បេក្ខនារី សោម សៅរ៍ឡែន បាន សំឡេងបោះឆ្នោតគាំទ្រចំនួន (7,541 Likes) ផ្នែកកំណាព្យ: < បណ្ដាំវាចាមាស> លេខ ៣) បេក្ខជន ឡែន សំអឿន បានសំឡេងបោះឆ្នោតគាំទ្រចំនួន (5,318 Likes) ផ្នែកចម្រៀង: < មេមត់ស្រុកខ្ញុំ> រួមទាំងជ័យលាភីទាំង៧នាក់ទៀត (Top-10)។
បេក្ខជន បេក្ខនារី ដែលជាប់ TOP-1 និង TOP-10 ទាំងអស់ នឹងមកទទួលពានរង្វាន់ សម្តេច តេជោ នៅវិមានសន្តិភាព ដែលនឹងជូនដំណឹងនៅពេលឆាប់ៗខាងមុខនេះ៕ ប្រភព៖ BanyonTV
