​​ដៃគូនិងផលិតផលថ្មី​​ LG V30 ចេញ​មក​ប្រជែង​ Galaxy Note 8 និង iPhone 8 ជា​ផ្លូវ​ការ​ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​​ដៃគូនិងផលិតផលថ្មី​​ LG V30 ចេញ​មក​ប្រជែង​ Galaxy Note 8 និង iPhone 8 ជា​ផ្លូវ​ការ​ហើយ

31/08/2017

មុន​នេះ​បន្តិច​ក្រុមហ៊ុន​ LG បាន​ប្រកាស​ចេញ​ស្មាតហ្វូន​លំដាប់​កំពូល​ជំនាន់​​​ចុង​ក្រោយ​របស់​ខ្លួន​ គឺ​ម៉ូដែល​ V30 ដែល​​មាន​បន្ថែម​ចំណុច​ថ្មីៗ​មួយ​ចំនួន សម្រាប់​ប្រកួត​ប្រជែង​លើ​ទីផ្សារ។

ចំណុច​ពិសេស​ៗ​ដែល​ LG បាន​បង្ហាញ​លម្អិត​ជាង​គេ​មាន​ដូច​ជា ៖

- Cine Effect

មុខងារ​ប្រើ​សម្រាប់​បន្ថែម​ Filter នៅ​ពេល​ថត​វីដេអូ​ផ្ទាល់​ ដោយ​មាន​ Filter ដល់​ទៅ​ ១៥ ប្រភេទ​ខុស​ៗ​គ្នា។

- ឡេន​កាមេរ៉ា​ធ្វើ​ពី​កញ្ចក់ និង​ មាន​ Aperture f/1.6 ធំ​​លើស​ស្មាតហ្វូន​ដទៃ​
សន្ទះ​ឡេន​កាមេរ៉ា​លើ​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន​ ភាគ​ច្រើន​​ធ្វើ​ឡើង​ពី​សារធាតុ​ប្លាស្ទិក​ ដោយ​សារធាតុ​នេះ​មិន​អាច​​​ស្រូប​យក​ពន្លឺ​បាន​​ល្អ​ដូច​ជា​សន្ទះ​ធ្វើ​ពី​សារធាតុ​កញ្ចក់​ឡើយ។ លើស​ពី​នេះ​កាមេរ៉ា​ម​របស់​ LG V30 មាន​ Aperture f/1.6 ដោយ​​ជា​ទំហំ​ធំ​ជាង​គេ​បំផុត​​ក្នុង​ចំណោម​ពពួក​ស្មាតហ្វូន។

- ​​​​​​​Point Zoom

Point Zoom ក៏​ជា​មុខងារ​ដ៏​លេច​ធ្លោ​មួយ​ដែរ​ ដោយ​​ប្រើ​នៅ​ពេល​ថត​វីដេអូ។ ចំពោះ​កាមេរ៉ា​ធម្មតា​ពេល​ដែល​ចុច​ Zoom វា​នឹង​​ពង្រីក​ចូល​ទៅ​ចំណុច​កណ្ដាល។ ដោយ​ឡែក​ Point Zoom នេះ​វិញ​គឺ​ Zoom ទៅ​តាម​ទីតាំង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​កំណត់ មិន​ថា​ស្ថិត​នៅ​កៀន, លើ ឬ ក្រោម​ឡើយ។

- Graphy

Graphy ជា​មុខងារ​ថ្មី​មួយ​ទៀត​ដែល​ LG បាន​បន្ថែម​ជំនួយ​ដល់​ការ​ថត​រូប​ប្រភេទ​ Manual Mode ដោយ​​តាម​រយៈ​មុខងារ​នេះ​អ្នក​អាច​ជ្រើសរើស​ Mode ជា​ច្រើន​ប្រភេទ​ ដែល​អ្នក​ជំនាញ​ជា​ច្រើន​បាន​កំណត់​រួច​ជា​ស្រេច។

- ប្រព័ន្ធ​សំឡេង​ Hi-Fi Quad DAC

អាច​ផ្ដល់​បទ​ពិសោធន៍​ស្ដាប់​សំឡេង​​យ៉ាង​ពីរោះ​រងំ​​

- ធន់​នឹង​ទឹក​
LG V30 ជា​ស្មាតហ្វូន​ត្រកូល​ V ដំបូង​ដែល​​មាន​សមត្ថភាព​អាច​ធន់​នឹង​ទឹក​បាន​ក្នុង​កម្រិត​ IP68 ឯណោះ ដោយ​អាច​ស្ថិត​នៅ​ក្នុង​ទឹក​ជម្រៅ​ ១,៥ ម៉ែត្រ​ រយៈពេល​ ៣០ នាទី។ ​​​

ខាង​ក្រោម​នេះ​ជា​លក្ខណៈ​សម្បត្តិ​លម្អិត​របស់​ LG V30 ៖

@ អេក្រង់​ ៖ FullVision OLED ទំហំ ៦ អ៊ីញ​ បង្ហាញ​រូបភាព​ក្នុង​កម្រិត​ Quad HD+ (2880x1440) ដង់ស៊ីតេ​រូបភាព ៥៣៨ ភីកសែល​/មួយ​អ៊ីញ

@ បន្ទះ​ឈីប ៖ Snapdragon 835, RAM ទំហំ ៤ GB

@ អង្គ​ផ្ទុក​ទិន្នន័យ​ ៖ ទំហំ​ ៦៤/១២៨ GB មាន​រន្ធ​សម្រាប់​ដោត​​មេមូរី

@ កាមេរ៉ា​ខាង​ក្រោយ ៖ កាមេរ៉ា​មេ​ទំហំ​ ១៦ MP Aperture f/1.6, Laser Detection Autofocus, បច្ចេកវិទ្យា​រក្សា​លំនឹង OIS និង EIS, កាមេរ៉ា​ទី​ពីរ​ទំហំ​ ១៣ MP ប្រភេទ​ Wide Angle Aperture f/1.9

@ កាមេរ៉ា​ខាង​មុខ ៖ ទំហំ​ ៥ MP ប្រភេទ Wide Angle Aperture f/2.2

@ ថ្ម ៖ ទំហំ​ ៣៣០០ mAh, សាក​ថ្ម​ឥត​ខ្សែ​បាន​លឿន និង មាន​ Quick Charge 3.0

@ ការពារ​ទឹក ៖ កម្រិត IP68

@ ប្រព័ន្ធ​ប្រតិបត្តិការ ៖ Android 7.1.2 Nougat

@ ពណ៌ ៖ ខ្មៅ, ប្រាក់, ខៀវ, ស្វាយ

@ វិមាត្រ ៖ ១៥១,៧ x ៧៥,៤ x ៧,៣ ម.ម ទម្ងន់​ ១៥៨ ក្រាម​

@ តម្លៃ ៖ នៅ​ទីផ្សារ​បរទេស​ប្រហែល​ ៦៩៩ ដុល្លារ​


ប្រភព៖ Androidauthority