កិច្ចប្រជុំក្រសួងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបាត់ដំបងបានបញ្ចប់ជាស្ថាពរហើយនៅព្រឹកនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កិច្ចប្រជុំក្រសួងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបាត់ដំបងបានបញ្ចប់ជាស្ថាពរហើយនៅព្រឹកនេះ

31/08/2017
ខេត្តបាត់ដំបង៖ កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ និងការជ្រើសរើសពលករទេសន្តរប្រវេសន៍ស្របច្បាប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧រយះពេល១ព្រឹកចាប់ពីវេលាម៉ោង៨.៣០ នាទីព្រឹកនឹងបញ្ចប់ទៅវិញនៅវេលាម៉ោង១១.៤២ នាទីព្រឹកដោយជោគជ័យជាស្ថាពរហើយ​ ៕

ដោយមានការរៀបចំដោយមន្រ្តីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបាត់ដំបង ដោយមានលោកស្រី លី គឹមជូ ជាអនុប្រធានមន្ទីរ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបាត់ដំបងផងដែរ ក្នុងការចូលរួមកិច្ចប្រជុំព្រឹកនេះដែរគឺមានការចូលរួមពីស្ថាប័នផ្សេងៗមានតំណាងគ្រប់ស្ថានីយ៍វិទ្យុក្នុងខេត្តបាត់ដំបង ក្រសួងពត័៌មាន និងស្ថាប័នអង្គការនានា ហើយក៏មានវត្តមានតំណាងសមាគម និងវិទ្យុសំលេងជនពិការភ្នែក FM107.25Mhz ខេត្តបាត់ដំបងបានចូលរួមផងដែរ ៕
កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយ និងទប់ស្កាត់ការពារពលករធ្វើចំណាកស្រុកក្រៅប្រទេសដោយខុសច្បាប់ និងជាសវាងការផ្សព្វផ្សាយរបស់ក្រុមហ៑ុនមួយចំនួនដែលផ្សព្វផ្សាយតាមស្ថានីយ៍វិទ្យុផ្សេងៗមិនមាននូវអជ្ញាប័ន ឫុផុតសុពលភាព និងដើម្បីជាកិច្ចសហការប្រត្តិបត្តិការណ៍ជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបាត់ដំបងផងដែរ​ ៕
បន្ទាប់ពីបានជួបប្រជុំកិច្ចពិភាក្សាអស់រយះពេល១ព្រឹកមកក៏មានការថតនូវរូបរួមគ្នាទុក្ខជាអនុស្សាវរីយផងដែរ ។


អត្ថបទ៖  លុយ សព្វសិទ្ធិ