របាយការណ៍ជាច្រើនបានបង្ហាញការជឿជាក់ថា Apple នឹងបញ្ចេញផលិតផលថ្មីចំនួន ៤ ដែលនឹងបង្ហាញនៅថ្ងៃតែមួយនាថ្ងៃ ១២ កញ្ញាខាងមុខនេះ។
១.Apple TV 4K
ទូរទស្សន៍ឆ្លាតវៃ Apple TV ចុងក្រោយបង្អស់បង្ហាញខ្លួននៅខែតុលា ឆ្នាំ ២០១៥ លុះប៉ុន្មានឆ្នាំចុងក្រោយក៏ស្ងាត់ដំណឹងឈឹង។ ហាក់បីជាមិនទាន់ចប់ឡើយ ដោយកាលពីព្រឹត្តិការណ៍ WWDC កន្លងទៅ លោក Tim Cook ធ្លាប់បាននិយាយថា Apple នឹងអភិវឌ្ឍជាបន្តនូវ Apple TV ម្ល៉ោះហើយតាមការជឿជាក់ Apple TV 4K នឹងមានវត្តមាននៅខែកញ្ញាខាងមុខនេះ។
២.Apple Watch Series 3
ការជឿជាក់ខ្លាំងបំផុតជុំវិញព័ត៌មាន Apple Watch Series 3 គឺអាចដាក់ស៊ីមកាតនិយាយទូរសព្ទនិងលេងអ៊ីនធឺណិតបាន ដោយមិនត្រូវការភ្ជាប់ជាមួយ iPhone។ នាឡិកាឆ្លាតវៃជំនាន់ទី ៣ មួយនេះ ក៏ត្រូវបានគេរំពឹងនឹងលេខមុខនៅថ្ងៃទី ១២ កញ្ញាផងដែរ។
៣.iPhone 7s/7s Plus
Apple នឹងបន្តរក្សាអេក្រង់ ៤,៧ អ៊ីញ/៥,៥ អ៊ីញ សម្រាប់ iPhone 7s/7s Plus ដដែល។ ការវិវត្តនៃ iPhone ឆ្នាំ ២០១៧ Apple នឹងបន្ថែមមុខងារ True Tone Display ដែលធ្លាប់មានលើ iPad Pro, មុខងារសាកថ្មឥតខ្សែ និងបំពាក់បន្ទះឈីបថ្មី A11 SoC។
៤.iPhone 8
ព្រឹត្តិការណ៍តម្លៃ iPhone ឡើងដល់ ១ ពាន់ដុល្លារ គេជឿជាក់ថានឹងកើតមាននៅក្នុងឆ្នាំ ២០១៧ នេះ។ ជាគម្រប់ខួប ១០ ឆ្នាំរបស់ Apple ទូរសព្ទ iPhone 8 នឹងមានការប្ដូរពីអេក្រង់ LCD មក OLED ជាប្រភេទផ្ទៃអេក្រង់ពេញ។ វិវត្តមុខងារកាមេរ៉ាកាន់តែអស្ចារ្យ, ស្តង់ដារការពារធូលីនិងជម្រាបទឹក IP68, មុខងារសាកថ្មឥតខ្សែ និងបច្ចេកវិទ្យា 3D/AR System។
ប្រភព៖ idropnews
