សម្តេច​តេជោ ​ហ៊ុន​ សែន​ ដឹក​នាំ​គណៈ​ប្រតិភូចាក​ចេញ​ពីជប៉ុ​ន ឆ្ពោះ​មក​កាន់​កម្ពុជា​វិញ​ហើយ​នៅ​ព្រឹក​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេច​តេជោ ​ហ៊ុន​ សែន​ ដឹក​នាំ​គណៈ​ប្រតិភូចាក​ចេញ​ពីជប៉ុ​ន ឆ្ពោះ​មក​កាន់​កម្ពុជា​វិញ​ហើយ​នៅ​ព្រឹក​នេះ

09/08/2017
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូចាកចេញពីជប៉ុន វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុនរយៈពេល៣ថ្ងៃ ។

កម្ពុជានិងជប៉ុនមានទំនាក់ទំនងល្អ នឹងគ្នាជាយូរយាមកហើយ គឺចាប់តាំង ពីឆ្នាំ ១៩៥៣។ចាប់តាំងពីសង្រ្គាមលោកលើកទី២មក ប្រទេសជប៉ុនទើបបានបញ្ជូនកងទ័ពមកបរទេសជាលើកទី១ គឺមកកាន់កម្ពុជាក្នុងបេសកកម្មថែរក្សា សន្តិភាព កាលពីឆ្នាំ ១៩៩២ ដែលគិតមកទល់ពេល នេះគឺមានរយៈពេល ២៥ ឆ្នាំហើយ។

នៅក្នុងកិច្ចប្រជុំកំពូលកាលពីពេលថ្មីៗនេះ គឺប្រទេសយើងទាំងពីរបានចុះអនុស្សារណៈលើឯកសារ សំខាន់ៗចំនួនពីដែលមានទឹកប្រាក់ជាង ២៤៤លានដុល្លារ សម្រាប់អនុវត្តគម្រោងប្រព័ន្ឋកាពារទឹកជំនន់ ទីក្រុងភ្នំពេញ និងគម្រោងអភិវឌ្ឍន៍ចំណតកំពង់ផែក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុនសែន ក៏បានពិភាក្សាសុំជំនួយពីភាគីជប៉ុន ផងដែរលើគម្រោងឱ្យមានរថភ្លើងស្វ័យប្រវត្តិ (Sky Train) នៅទីក្រុងភ្នំពេញ។ ជាមួយគ្នានេះដែរ សម្តេចក៏បានទៅមើលរោងចក្រកែច្នៃសំរាមរបស់រដ្ឋជប៉ុន ដើម្បីពិនិត្យមើលលទ្ឋភាពក្នុងការដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញដើម្បីកែច្នៃឱ្យមានប្រយោជន៍យកមកប្រើប្រាស់វិញដូចជប៉ុនកំពុងមានស្រាប់។

សម្តេចតេជោ ក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនជប៉ុនជាច្រើនរយនាក់ដែលចាប់អារម្មណ៍ក្នុងការមកវិនិយោគនៅកម្ពុជា។ ដោយសារកម្ពុជាសព្វថ្ងៃមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ជាមួយនឹងការអនុគ្រោះ លើការនិយោគ ទើបទាក់ទាញពាណិជ្ចករ និងវិនិយោគិនជប៉ុនយ៉ាងច្រើន។
សម្តេចតេជោនិង លោកនាយករដ្ឋមន្រ្តី Abe នឹងបន្តខិតខំជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកើនឡើងជាង ២,០០០ លានដុល្លារនៅឆ្នាំខាងមុខ។

សម្តេចតេជោ ហ៊ុន សែន សូមអរគុណ លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែលបានអញ្ជើញសម្តេចមកធ្វើទស្សនកិច្ចនៅជប៉ុន ឆ្នាំនេះ ហើយព្រមទាំងបានសន្យាថា នឹងជួយកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។
សម្តេចតេជោ ហ៊ុនសែន សូមអរគុណលោក Abe ផងដែរដែលបានរៀបចំខួបកំណើត ឱ្យខ្ញុំនៅលើទឹកដីជប៉ុន ដែលបានបង្ហាញនូវការស្រឡាញ់រាប់អានកម្ពុជាដូចជាបងប្អូន ដែលពេលនេះ ប្រទេសយើងទាំងពីរបានក្លាយជាដៃគូយុទ្ឋសាស្រ្តដ៏សំខាន់។
សម្តេចសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុននឹង នាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជាតិនៃប្រទេសទាំងពីរ៕