រក​ឃើញ​វត្ត​មាន​ទាព្រៃ​ស្លាប​សម្តង​ទៀត ​បង្ហាញ​អំពី​ភាព​ជោគ​ជ័យ​នៃ​ការ​ងារ​អភិរក្ស​នៅ​តំបន់​ខ្ពង់​រាប​ខាង​ជើង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រក​ឃើញ​វត្ត​មាន​ទាព្រៃ​ស្លាប​សម្តង​ទៀត ​បង្ហាញ​អំពី​ភាព​ជោគ​ជ័យ​នៃ​ការ​ងារ​អភិរក្ស​នៅ​តំបន់​ខ្ពង់​រាប​ខាង​ជើង

08/08/2017
ព្រះវិហារ៖ ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន សហគមន៍ និងអង្គការ WCS បានអះអាងថា ទាព្រៃស្លាបស ដែលខ្លួនបានចំណាយពេលវេលា០១ខែដើម្បីការពារសំបុកវា គឺជាទាព្រៃ ស្លាបសញីដែលពួកគេបានលែងនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព កាលពីចុងឆ្នាំ២០១៥កន្លងទៅនេះ។


ទាព្រៃស្លាបសនេះដែល ជាប្រភេទរងគ្រោះជិតផុតពូជ និងកម្រនៅលើសាកលលោកត្រូវបានគេ ដាក់កងជាប់នឹងជើង ពេលទទួលបានការ មើលថែរក្សា នៅក្នុងមជ្ឈមណ្ឌល អង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) ហើយកងនោះត្រូវបាន ក្រុមអ្នកអភិរក្សប្រទះឃើញ និងកំណត់អត្ថសញ្ញាណតាមរយៈរូបភាពទទួលបាន។
កាលពីថ្ងៃទី០៤ ខែកក្កដា សំបុកទាព្រៃស្លាបសមានពងចំនួន០៧គ្រាប់ ត្រូវបានគេរកឃើញនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ហើយវាជា លើកដំបូងសម្រាប់រយៈពេល០៥ឆ្នាំចុងក្រោយនេះ។
អង្គការ WCS បានជួលអ្នកភូមិចំនួន០៣នាក់ដែលបានរកឃើញសំបុកទាព្រៃស្លាបសនេះ ឲ្យយាម និងការពារពីការរំខាន និងការគំរាមកំហែងដែលអាចកើតមាន៕
ប្រភព៖ BanyonTV