នាយករដ្ឋមន្រ្តីជប៉ុន ធ្វើ​​ខួប​កំណើត​ជូន​សម្តេច​តេជោ​ ទីក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្រ្តីជប៉ុន ធ្វើ​​ខួប​កំណើត​ជូន​សម្តេច​តេជោ​ ទីក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​

08/08/2017
ភ្នំពេញ៖ អំឡុងពេលពិធីលៀងសាយភោជន៍កំពុងប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយ ស្រាប់តែឮសំឡេងភ្លេងជូនពរថ្ងៃខួប កំណើត ដែលធ្វើឱ្យអ្នកចូលរួមទាំងអស់មានការភ្ញាក់ផ្អើល ហើយគ្រប់ៗគ្នាបានបែរមុខទៅរកតុរបស់សម្តេចតេជោ និងលោកនាយករដ្ឋមន្រ្តីជប៉ុន ដែលកំពុងអង្គុយរួមតុជាមួយគ្នា។
ពេលនោះ ស្រាប់តែឃើញមនុស្សម្នាក់កាន់នំខួប កំណើតដើរសំដៅទៅរកតុរបស់សម្តេចតេជោ ហើយ លោក Shinzo Abeក៏ បានច្រៀង ចម្រៀងជូនពរថ្ងៃខួបកំណើត អមជាមួយភ្លេងដែលកំពុងលេង។
ក្រោយពីភ្លេងចប់ លោក Abe បានមានប្រសាសន៍ថា “ ជូនពរថ្ងៃខួបកំណើត សម្តេចតេជោ” ហើយ សម្តេចតេជោ ក៏បានផ្លុំពន្លត់ភ្លើងទៀនក្រោមស្នូរទះដៃអបអរសាទរយ៉ាងកងរំពង ប្រកបដោយ បរិយាកាសស្និទ្ឋស្នាល និងរីករាយបំផុត។
សម្តេចតេជោ បានថ្លែងអំណរគុណ លោក Shinzo Abe ចំពោះកាដូសម្រាប់វាយកូនគោល១ឈុត និងនំខួបកំណើតភ្ញាក់ផ្អើលដែលធ្វើឱ្យសម្តេចតេជោ ចងចាំនូវអនុស្សាវរីយ៍នេះមិនអាចបំភ្លេចបានឡើយ៕
ប្រភព៖ BayonTV