iPhone របស់អ្នកធ្លាក់ចូលទឹកមែនទេ? តម្លើងកម្មវិធីនេះហើយ ទឹកទាំងប៉ុន្មាននឹងជ្រាបចេញមកក្រៅទាំងអស់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

iPhone របស់អ្នកធ្លាក់ចូលទឹកមែនទេ? តម្លើងកម្មវិធីនេះហើយ ទឹកទាំងប៉ុន្មាននឹងជ្រាបចេញមកក្រៅទាំងអស់!

15/07/2017
យោងតាមគេហទំព័រ BGR ក៏ដូចជាសម្តីរបស់អ្នកប្រើប្រាស់ iPhone 7 មួយរូបបានលើកឡើងថា \"គេបានយក ទូរស័ព្ទ iPhone 7 ទៅងូតទឹកបណ្តើរ (ទឹកផ្កាឈូក) ស្តាប់តន្រី្តបណ្តើរ ហើយភ្លាមៗនោះទឹកក៏ហូរចូលជ្រាប ទៅក្នុងឧបករណ៍សម្លេង (Speaker) រហូតធ្វើឱ្យសម្លេងចម្រៀងស្រាប់តែខូច ទ្រង់ទ្រាយ ប្លែកខុសពីធម្មតា។ ភ្លាមៗនោះលោកក៏បានបញ្ចេញយោបល់ឆ្លាតវៃមួយ ដោយលោកបានប្រើប្រាស់នូវកម្មវិធីលើទូរស័ព្ទមួយដ៏អស្ចារ្យ មាន ឈ្មោះថា Sonic ដោយវាអាចធ្វើឱ្យតំណក់ទឹកទាំងនោះ ហូរចេញពី Speaker វិញ ម្តងបន្តិចៗ ដូចជាការលេងសៀកអញ្ចឹងឯង។

តាមពិតទៅនេះដោយសារតែលក្ខណៈពិសេសរបស់កម្មវិធីមួយនោះប៉ុណ្ណោះ ដោយពេលដែលយើងបើកសម្លេងភ្លេង ឡើងដល់ទៅប្រេកង់កម្រិត 165Hz នោះរំញ័រសម្លេងនឹងកើនឡើងខ្ពស់ ដែលធ្វើឱ្យតំណក់ទឹកជ្រាបនៅក្នុងឧបករណ៍ សម្លេង (Speaker) នឹងចាប់ផ្តើមហូរធ្លាក់ចុះមកម្តងបន្តិចៗ រហូតដល់ អស់ពីម៉ាសុីនតែម្តង។ ដូច្នេះហើយ សំរាប់ប្រិយមិត្តទាំងអស់គ្នា គួរតែតម្លើងកម្មវិធីមួយនេះ សាកល្បងនៅលើទូរស័ព្ទ iPhone របស់ខ្លួន ប៉ុន្តែខាង គេហទំព័រ BGR បានបញ្ជាក់ប្រាប់ថា សំរាប់តែ iPhone 7/7 Plus ប៉ុណ្ណោះ ផ្ទុយទៅវិញ iPhone ដទៃទៀត ពុំទាន់មានការសាកល្បងនៅឡើយទេ។
ប្រភព ៖ BGR