បញ្ហា WiFi លើ laptop Windows 8.1 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បញ្ហា WiFi លើ laptop Windows 8.1

15/07/2017
សព្វថ្ងៃនេះ មាន laptop ចាស់មួយចំនួន ដែលធ្លាប់តែប្រើ Windows XP ពេលដំឡើង Windows 8.1 មាន បញ្ហាជាច្រើនជាមួយការភ្ជាប់ Wi Fi ដោយមកពីបញ្ហា Driver មិនគ្រប់។

មូលហេតុដូចជា driver card wireless មិនត្រូវជាមួយ Windows កំហុស modem WiFi ឬមកពី IP ចាប់មិន បាន (ដែលបានផ្តល់ដោយ DHCP) ឬមកពី មុខងារសន្សំសំចៃថ្ម វាបានបិទមុខងារ Wi Fi។

របៀបដោះស្រាយប្រសិនបើមានកំហុសខាងលើលោកអ្នកអាចអនុវត្តដូចខាងក្រោម :

ដំឡើង driver ឡើងវិញអោយ card wireless ត្រូវតាម Windows 8.1។ ចុច modem WiFi ដំណើរការឡើងវិញ ក្រោយមកអាចបិទភ្លើង modem។ ដាក់ IP ដោយប្រើដៃ។ បិទមុខងារសន្សំថ្ម ពេលប្រើ WiFi។ការណែនាំដកចេញមុខងារសន្សំថ្ម pin ពេលប្រើ WiFi
ដោយឡែក មុខងារសន្សំថ្ម pinពេលប្រើ WiFi ដែលរារាំងមិនអាចភ្ជាប់ Wifi បាន។

ចុចកណ្តុរស្តាំចូលនិមិត្តសញ្ញា wifi ở system tray (នៅជ្រុងស្តាំខាងក្រោមអេក្រង់) ហើយជ្រើសរើស “Open Network and Sharing Center”។ ក្នុងប្រអប់ Network and Sharing Center លោកអ្នកចូលក្នុងនិមិត្តសញ្ញា WiFi -> Properties -> Configure។ បន្តទៀតក្នុងប្រអប់ Properties ជ្រើសរើសលើ tab “Power Management” ហើយ ដកចេញ tick “Allow the computer to turn off this device to save power”. រួចហើយចុចលើ OK។
ប្រភពពីitcambo.com